Insurance

728x90

ទីតាំង​លក់​ថ្នាំញៀន​២​កន្លែង​ត្រូវបាន​បង្ក្រាប ចាប់បាន​ជនល្មើស ២​នាក់ និង​ថ្នាំ​ម៉ា​ទឹក​ក​៣៣៧០​ក្រាម​

​ខេត្តកំពង់ឆ្នាំង​៖​ ​អនុវត្តតាម​គោល​ការដឹកនាំ​របស់​គណៈបញ្ជាកា​រឯក​ភា​ខេត្ត ដើម្បី​លុបបំបាត់​អោយអស់​ខ្សែរយៈ​មេ​ជួញដូរ និង​ចែកចាយ​ថ្នាំញៀន​នោះ ទីតាំង​ចែកចាយ​ជួញដូរ​២​កន្លែង​ត្រូវបាន​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​អោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំងចម្រុះ​ខេត្ត ចុះបង្ក្រាប​ជា​លទ្ធផល គឺ​ចាប់ បាន​ជនល្មើស​២​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក​ទម្ងន់​៣៣៧០​ក្រាម​។ ប្រតិ​ប​ត្ត​ការ​របស់ សមត្ថ កិច្ច​ចំរុះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ដំណាក់​ពពូល សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​


​សមត្ថ​កិ​ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖ នៅពេល​ទទួល បាន​ព័ត៌មាន​ពី​ទីតាំង និង​ការ​ចែកចាយ​ជួញ​ថ្នាំញៀន​របស់​ជនល្មើស​ដោ​យ​ភ្នាក់ងារ​សម្ងាត់​រួចមក លោក ឯក ស៊ុន​រស្មី បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​ចំរុះ​ប្រមាណ​ជាង​៣០​នាក់ ចុះទៅ​ឡោមព័ទ្ធ និង​បង្ក្រាប​ទីតាំង​ទាំង​២​ខាងលើ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ទីតាំង​ទី​១​គឺ​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក ជាទី​តាំង​សំរាប់​ពួកគេ​ចែកចាយ និង​សេព​ថ្នាំញៀន​នៅក្នុង​ទីតាំង​ទី​១​នេះ សមត្ថកិច្ច​ចំរុះ​ចាប់បាន​អ្នក​ចែកចាយ​ថ្នាំញៀន​ម្នាក់​ឈ្មោះ ខៀវ ប៊ុន​ថៃ អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ដោយ​ដកហូត​បាន​នូវ​សម្ភា​រៈជក់ ថង់​ច្រកថ្នាំ​សំរាប់​ចែកចាយ​មួយចំនួន ដាវ​សាំ​មូ​រ៉ៃ​១​ដើម អាវុធ​កែច្នៃ​បាញ់​(​ស្នរ​ឬ​កំ​ពួច​)​ចំនួន​២​ដើម កំ​ពួច​ចំនួន​៤​ដើម និង​កញ្ចក់​ម៉ូតូ​ចំនួន​៤ ដែល​ពួកគេ​បាន​លាក់ទុក​ក្នុង​ទីតាំង​ខាងលើ​នោះ​។​ ​ ​


នៅ​ទី​តាំងទី​២ គឺ​ចំណុច​ផ្ទះក្បឿង​២​ខ្នង​ដែលជា​ផ្ទះ​របស់​ឳ​ពុក​ម្តាយ​ជនល្មើស​ឈ្មោះ សុខ សុ​ថេ​ន អាយុ​២៧​ឆ្នាំ ជា​មេ​ចែកចាយ​ថ្នាំញៀន​ដ៍​សកម្ម​ក្នុង​ខេត្តកំពង់ឆ្នាំង តែ​រូបគេ​បាន​គេចខ្លួនបាត់​ខណៈ​ស​ម​ត្ថ​កិច្ច​ចម្រុះ​កំពុង​បង្ក្រាប​នៅ​ទី​តាំងទី​១ ដោយ​យកទៅ​ជាមួយ​នូវ​លុយ​មួយចំនួន ម៉ូតូ​ហុងដា​សេ​១២៥១​គ្រឿង និង​មាន​កាំភ្លើងខ្លី​១​ដើម​ទៀតផង​។ ក្នុង​ទីតាំង​នេះ​សម្ថ​កិច្ច​ឆែកឆេរ រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​ទម្ងន់​៣៣៧០​ក្រាម​(​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១) ដែលមាន​តម្លៃ​ប្រមាណ​ជាង​២​ពាន់​ដុល្លា ស្លាក​លេខ​រថយន្ត​មួយ និង​បាន​រកឃើញ​បៀរ​នីឡុង​ជាច្រើន​ហ៊ូ ដែល​គេ សង្ស័យថា​ផ្ទះ​ខាងលើនេះ​គឺជា​កន្លែង​បើក​វង់​ល្បែងស៊ីសង​ទៀតផង​។​ ​ ​


ដោយឡែក​ជនសង្ស័យ ឈ្មោះ ប៊ិន បូរី ហៅ​ឃ្លាច រស់នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ ឆ្នាំង បាន​រត់គេច​ពី​សមត្ថកិច្ច​កន្លងមក នៅវេលា​ម៉ោង​៣​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ដែល ក្នុងករណី គ្រោះ ថ្នាក់ ចរាចរណ៍​មួយ កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ ក្នុងពេល​សមត្ថកិច្ច​នគ​របាល​ចុះទៅ​ជួយ អន្តរា​គម សមត្ថកិច្ច​បានឃើញ​ក៏​ដេញចាប់​ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​គេ​ពូកែ​ខាង​លួច​មាន់ និង​ក៏​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ម្នាក់​ដែរ​។ ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលា​ដំ បូ​ង​ខេត្ត ចោទប្រកាន់ និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-06536 KA-06261 KA-06538 KA-06266 KA-06532 KA-06529 KA-06531



ទីតាំង​លក់​ថ្នាំញៀន​២​កន្លែង​ត្រូវបាន​បង្ក្រាប ចាប់បាន​ជនល្មើស ២​នាក់ និង​ថ្នាំ​ម៉ា​ទឹក​ក​៣៣៧០​ក្រាម​ ទីតាំង​លក់​ថ្នាំញៀន​២​កន្លែង​ត្រូវបាន​បង្ក្រាប ចាប់បាន​ជនល្មើស ២​នាក់ និង​ថ្នាំ​ម៉ា​ទឹក​ក​៣៣៧០​ក្រាម​ Reviewed by yim PH on 1:14 PM Rating: 5

Entertainment

ads
Powered by Blogger.