ប្រជាពលរដ្ឋរិះគន់ថា អាជ្ញាធរខ្វះសមត្ថភាពរៀបចំសណ្តាប់ធ្នាប់ឲ្យផ្ទះល្វែងមុខមន្ទីរពេទ្យខេត្តយក ចិញ្ចើមផ្លូវធ្វើទីតាំងលក់ដូរ
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង បានធ្វើការរិះគន់ថា៖ អាជ្ញាធរក្រុងដូចជាពុំមានសមត្ថភាពអោយផ្ទះប៉ុន្មានល្វេង នៅមុខការិយាល័យបច្ចេកទេសនៃមន្ទីរ សុខាភិបាល និងមន្ទីរពេទ្យភ្នែកខេត្តកំពង់ឆ្នាំង យកចំណីផ្លូវ ដាក់តាំងឥវ៉ាន់លក់ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ និងធ្វើអោយអស់ផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរ និងលើសពីនេះទៅទៀតការដាក់តាំងលក់របៀបនេះបង្កអោយស្ទះចរាចរណ៍ ជាញឹកញាប់និងកន្លងមកបង្កអោយមានគ្រោះថ្នាក់ដល់ជិវិតមនុស្សទៀតផង ។
ផ្ទះនេះកន្លងមកអាជ្ញាធរក្រុង និងសមត្ថកិច្ចជំនាញរៀបចំសណ្តាប់ធ្នាប់បានចុះមកពន្យល់ណែនាំជា ច្រើន លើកច្រើនសារហើយនៅតែមិនស្តាប់ឡើយ ដែលរយៈកាលកន្លងមកផ្ទះទាំង២ខាងលើបាន បង្ក អោយបាត់បង់សោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ក្នុងក្រុងមានការស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្ត ធំៗឈប់ទិញទំនិញនៅពេលថ្ងៃនិងយប់។
ថ្មីៗនេះអង្គការចៃការរបស់ជប៉ុនបានធ្វើផ្លូវថ្មី និងបានក្រាលការ៉ូឡាលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ប៉ុន្តែផ្ទះទាំង២ខាងលើបានយកចិញ្ចើមផ្លូវដែលក្រាលការ៉ូឡា ដាក់តាំងទំនិញលក់យ៉ាងរំភើយ ដោយដាក់តាំងលក់ទំនិញបើមួយលានចេញមួយទៀតដាក់លានចេញតាមដែរមិនអោយចាញ់ឈ្នះគ្នាឡើយ ទីបំផុតចិញ្ចើមផ្លូវសម្រាប់ថ្មើជើងបានបាត់អស់តែម្តង។
កន្លងមកមុខផ្ទះលក់ដូរខាងលើនេះ ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ បង្ករអោយមានមនុស្សស្លាប់ព្រោះ តែការឈប់របស់រថយន្តធំៗដែលឈប់សងខាងផ្លូវហើយអ្នកបើកបររថយន្តបានបាញ់នោមដាក់របងមន្ទីរពេទ្យឆ្អេះស្អុយទៀតផង និងថ្មីៗនេះមានរថយន្តធន់ធំរបស់ស្រាបៀរអង្គរបានបុករថយន្តកាម៉ាស្សសណ្តោងរ៉ឺម៉ក បង្កអោយស្ទះចរាចរណ៍កណ្តាលយប់ទៀតផង។
ដោយឡែកកន្លងមកអាជ្ញាធរមូលដ្ឋាន បានខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង ដោយផ្ទះខ្លះបានទាំង កាត់សំយាបដំបូលលយលានចេញក្រៅចេញទៀតផង តែសម្រាប់ផ្ទះទាំង២ខាងលើ សមត្ថកិច្ចនិងអាជ្ញា ធរធ្លាប់ព្រមាននិងពិន័យញឹកញាប់ ប៉ុន្តែបានតែមួយភ្លែតរួចក៏ចេញសកម្មភាពអាធិបតេយ្យដដែល។
ប្រជាលរដ្ឋបានសំណូមពរជាថ្មីដល់អាជ្ញាធរខេត្តសូមមានវិធានការលើផ្ទះដែលយកចំណីផ្លូវ សម្រាប់ ថ្មើរ ជើង ដែលក្រាលដោយការ៉ូឡាយ៉ាងស្អាត ដាក់តាំងលក់ទំនិញខាងលើនេះផង ព្រោះក្រៅពីធ្វើ អោយ បាត់បង់ផ្លូវថ្មើជើង សណ្តាប់ធ្នាប់ និងបង្ករគ្រោះថ្នាក់ចរាចរណ៍ គឺនៅមានបង្ករការរំខានដល់ អ្នកជម្ងឺដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យជិតនោះទៀតដែរ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1A6z0Nt