Insurance

728x90

ផ្ទុះ​ជម្លោះ​ឈានដល់​បង្ហូរឈាម យុវជន​ម្នាក់​ស្លាប់ ៤​នាក់​រងរបួស ៣​នាក់​ប៉ូលិស​ចាប់​វ៉ៃខ្នោះ និង​២​នាក់​រត់ចោលស្រុក

​ខេត្តមណ្ឌលគិរី​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុ​ស្គិ៍​មេ​ម៉​ង ឃាត់ខ្លួន បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ល្ងាច ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ដោយ​ពាក់ព័ន្ធ​នឹង​ករណី​បង្ក​របួសស្នាម រហូត​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង​បួន​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ផ្ទុះ​ជម្លោះ​ឈានដល់​បង្ហូរឈាម​គ្នា​ក្នុង​ពិធីមង្គលការ​កូន​ជនជាតិ​ព្នង កាលពី​វេលា​ម៉ោង​១​រំលង អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥​នៅ ចំណុច ក្នុង ភូមិ ទួល ឃុំ​មេ ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។


ការឃាត់ខ្លួន​មនុស្ស​បីនាក់​ខាងលើនេះ លោក​វរៈសេនីយ៍ឯក ហ៊ូ តារា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ហាក់បី​មានការ​បិទបាំង​លាក់លាម​ព័ត៌មាន​ខាងលើនេះ ដល់​អ្នកយក​ព័​ត៌ ក្នុង​ការយក មក​ចុះផ្សាយ ព្រោះ​ខ្លាច​ប៉ះពាល់​កិត្តិយស​ជនសង្ស័យ​។ តែបើ​តាម​ប្រភពពី​នគរបាល​នៅ ក្នុង​ស្នងការ​ខេត្ត បាន​លួច​ខ្សិ​ប​ឲ្យ​ដឹងថា ការហាម​មិន​ឲ្យ​ថត​ផ្សាយ​បែបនេះ​ព្រោះ ខ្លាច​បាត់​ប្រយោជន៍ ពិបាក​ក្នុង​ការដោះលែង​ជនសង្ស័យ​នៅពេលដែល​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៅហើយនោះ​។


​លោក កប ធន នាយ​ប៉ុ​ស្គិ៍​រដ្ឋា​បាល​មេ​ម៉​ង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន​៖ ១-​ឈ្មោះ​ភន ភួង​ភេទ ប្រុស អាយុ​១៩​ឆ្នាំ ,២- ឈ្មោះ យ៉ាន តឿ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ៣-​ឈ្មោះ ម៉ៅ ម៉េង​ហ៊ាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ជនសង្ស័យ​ទាំង​៣​នាក់ គឺជា​ជនជាតិខ្មែរ រស់នៅ ភូមិ​ពូ​ទុង ឃុំ​មេ​ម៉​ង់​ស្រុក​កែវ​សីមា​ខេត្ត មណ្ឌលគិរី ចំណែក​ជន រងគ្រោះ​ស្លាប់ និង​រងរបួស​ចំនួន​៥​នាក់​នោះ​ពុំ​បានដឹង​អត្តសញ្ញាណ​ទេ​។ បច្ចុប្បន្ន​ជន សង្ស័យ​ត្រូវបាន​បញ្ជូន​អោយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ ឦសាន​២


KA-20150225-WA0015 KA-20150225-WA0021 KA-20150225-WA0018-(1) KA-20150225-WA0022 KA-01RT KA-20150225-WA0017




http://ift.tt/1DpwcQv
ផ្ទុះ​ជម្លោះ​ឈានដល់​បង្ហូរឈាម យុវជន​ម្នាក់​ស្លាប់ ៤​នាក់​រងរបួស ៣​នាក់​ប៉ូលិស​ចាប់​វ៉ៃខ្នោះ និង​២​នាក់​រត់ចោលស្រុក ផ្ទុះ​ជម្លោះ​ឈានដល់​បង្ហូរឈាម យុវជន​ម្នាក់​ស្លាប់ ៤​នាក់​រងរបួស ៣​នាក់​ប៉ូលិស​ចាប់​វ៉ៃខ្នោះ និង​២​នាក់​រត់ចោលស្រុក Reviewed by yim PH on 10:07 PM Rating: 5

Entertainment

ads
Powered by Blogger.