Insurance

728x90

ចន ច័ន្ទលក្ខិណា ត្រូវ​គេ​ឃើញ​ប្រ​ជ្រៀត​គ្នា​ទិញ​ទំ​និញ​បញ្ចុះ​តម្លៃ

ភ្នំពេញ៖ ជាការពិតមនុស្សគ្រប់គ្នា តែងតែចង់ដឹងថា តើតារាសិល្បៈ ពេលទិញ របស់ប្រើប្រាស់ ពួកគេតែងតែទិញ នៅទីណា ? របស់របរបែប ណាខ្លះដែល តារាៗរើសយកមក ប្រើប្រាស់ហាងល្បីៗបែបណាខ្លះ ទើបសមនឹងពួកគេ ?


ដើម្បីឆ្លើយតបសំណួរនេះ គេហទំព័រ LookingTODAY សូមលើកយកសកម្មភាព តារាសម្ដែង ដ៏ល្បីប្រចាំប្រទេសកម្ពុជា អ្នកនាង ចន ច័ន្ទលក្ខិណា ពេលដែលអ្នកនាងបានប្រជៀតខ្លួន ដើម្បីទិញទំនិញ ដែលបញ្ចុះតំលៃ ក្នុងហាងល្បីមួយក្នុងរាជធានីភ្នំពេញ។


អ្នកនាង ចន ច័ន្ទលក្ខិណា មិនត្រឹមតែជា តារាសម្ដែងល្បីល្បាញ មានសមត្ថភាពសម្ដែង បានគ្រប់រូបភាពទេ អ្នកនាងក៏ជាតារាម៉ូឌែល ដែលមានរាងស្រឡូនសិចស៊ី និងជាថៅកែហាង ផាត់មុខល្បីល្បាញ។ ពិសេស ចន ច័ន្ទលក្ខិណា ជានារីតស៊ូមតិដ៏ក្លាហាន ក្នុងវិស័យសិល្បៈ ដែលហ៊ានចេញមុខចេញមាត់ តវ៉ាដើម្បីផលប្រយោជន៍រួម របស់សិល្បៈភាពយន្តខ្មែរ តែអ្នកនាងជាមនុស្សម្នាក់ សន្សំសំចៃខ្ពស់ ។


អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេប្រទះឃើញ ដើរទិញទំនិញ ក្នុងហាងស្បែកជើង របស់ប្រទេសម៉ាឡេស៊ីមួយ ដែលក្នុងហាងពោរពេញ ទៅមនុស្សស្រីជាច្រើន កំពុងតែដណ្ដើមគ្នាទិញ ស្បែកជើងបញ្ចុះតំលៃ ដែលចុះតំលៃ ដល់ទៅស្ទើរតែពាក់ៗ កណ្ដាលឯណោះ ដែលមនុស្សមានជីវភាពសាមញ្ញ ក៏អាចទិញប្រើប្រាស់បាន ។ តែមុនទិញស្បែកជើង អ្នកនាង ចន ច័ន្ទលក្ខិណា បានពិនិត្យមើលគុណភាព នៃស្បែកជើងយ៉ាងល្អិតល្អន់ ទើបអ្នកនាងទិញប្រើប្រាស់ ។


កាយវិការអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហាញថា អ្នកនាងជាមនុស្សហ្មត់ចត់ និងសន្សំសំចៃបំផុត ព្រោះពេលបញ្ចុះតំលៃទើបអ្នកនាងទៅទិញ ។ ចំណែកឯបុគ្គលិកក្នុងហាង បាននិយាយថា អ្នកនាង ចន ច័ន្ទលក្ខិណា មិនដែលឃើញមុខទេ ពេលទំនិញលក់ក្នុងតំលៃដើម តែពេលបញ្ចុះតំលៃ អ្នកនាងមិនសូវ បាត់មុខឡើយ ។


តោះទស្សនារូបភាពអ្នក ចន ច័ន្ទលក្ខិណា ទៅប្រជ្រៀតទិញទំនិញ បញ្ចុះតំលៃបន្តិចមើល៍៖


MSP-0048











ផ្តល់សិទ្ធិដោយ៖ Lookingtoday






from Khmernote - The best entertainment website in Cambodia http://ift.tt/1yxOACn

via IFTTT
ចន ច័ន្ទលក្ខិណា ត្រូវ​គេ​ឃើញ​ប្រ​ជ្រៀត​គ្នា​ទិញ​ទំ​និញ​បញ្ចុះ​តម្លៃ ចន ច័ន្ទលក្ខិណា ត្រូវ​គេ​ឃើញ​ប្រ​ជ្រៀត​គ្នា​ទិញ​ទំ​និញ​បញ្ចុះ​តម្លៃ Reviewed by yim PH on 9:32 AM Rating: 5

Entertainment

ads
Powered by Blogger.