Insurance

728x90

កូនប្រុស ឧបនាយករដ្ឋមន្រ្តី សុខ អាន ក្លាយជាតំណាងរាស្រ្ត ក្មេងជាងគេនៅកម្ពុជា

ភ្នំពេញ៖ លោក សុខ សូកាន កូនប្រុសឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីគណៈរដ្ឋមន្រ្តី លោក សុខ អាន បានក្លាយ ជាតំណាងរាស្រ្តក្មេងជាងគេសម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ជាមួយវ័យត្រឹម ៣១ឆ្នាំប៉ុណ្ណោះ។


គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ បានដាក់សំណើទៅកាន់រដ្ឋសភាជ្រើសតាំងលោក សុខ សូកាន ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាសមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា (គណៈកម្មការសា ធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃ សណីយ៍ឧស្សាកម្ម) ជំនួសលោក សូរ ឃុន ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។


សំណើជ្រើសតាំង លោក សុខ សូកាន ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ត្រូវបានលើកយកមកពិនិត្យក្នុងកិច្ចប្រ ជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។


យោងតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃទី០២ ខែកុម្ភៈ បានឲ្យដឹងថា សំណើជ្រើស តាំង លោក សុខ សូកាន ជាតំណាងរាស្រ្ត ត្រូវបានអនុម័តហើយ ហើយការប្រកាសសុពលភាព នឹងធ្វើឡើងក្នុង សម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តជ្រើសតាំងលោក សុខ សូកាន ជាសមាជិកគណៈកម្មការទី៩ នៃរដ្ឋសភាផងដែរ បន្ទាប់ពីធ្វើសច្ចាប្រណិធានរួចរាល់។


ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាថ្ងៃនេះ បានធ្វើឲ្យ លោក សុខ សូកាន វ័យទើប ៣១ឆ្នាំ បាន ក្លាយជាតំណាងរាស្រ្តមានវ័យក្មេងជាងគេបំផុតនៅកម្ពុជា ជំនួសតំណែងតំណាងរាស្រ្តវ័យក្មេងជាងគេ របស់លោក ហ៊ុន ម៉ានី កូនប្រុសនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលមានវ័យ ៣២ឆ្នាំ។ ក្រៅពីតំណាងរាស្រ្ត វ័យក្មេងទាំងពីររូប គណបក្សប្រជាជនកម្ពុជា នៅមានតំណាងរាស្រ្តវ័យក្មេងមួយរូបទៀត គឺលោក ស សុខា វ័យ ៣៣ឆ្នាំ ជាកូនប្រុសឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង៕


T-0016



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/16aXYEu

via IFTTT
កូនប្រុស ឧបនាយករដ្ឋមន្រ្តី សុខ អាន ក្លាយជាតំណាងរាស្រ្ត ក្មេងជាងគេនៅកម្ពុជា កូនប្រុស ឧបនាយករដ្ឋមន្រ្តី សុខ អាន ក្លាយជាតំណាងរាស្រ្ត ក្មេងជាងគេនៅកម្ពុជា Reviewed by yim PH on 9:46 AM Rating: 5

Entertainment

ads
Powered by Blogger.