Insurance

728x90

សម្ដេចតេជោ ស្នើ​សុំឱ្យ​ឧត្ដម​​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ពិនិត្យ​សំណុំ​រឿង ឧកញ៉ា ថោង សារ៉ាត់ (មានសំឡេង)

ភ្នំពេញ៖ ដោយអត់ធ្មត់សម្ងំស្ងៀមតទៅទៀតលែងបាន សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានមានប្រសាសន៍ខ្លាំងៗ រិះគន់ទៅលើតុលាការក្រុងភ្នំពេញ ជុំវិញសំណុំរឿងឃាតកម្មឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជនសង្ស័យឧកញ៉ា ថោង សារ៉ាត់ បានរត់គេចខ្លួន ហើយឪពុកម្ដាយឧកញ៉ាថោង សារ៉ាត់ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកន្លងមក ។


ដោយសារតែករណីនេះហើយទើបធ្វើឱ្យ សម្ដេចតេជោ ហ៊ុន សែន ទ្រាំនៅស្ងៀមតទៅទៀតលែងបាន បានបញ្ជាឱ្យលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ប្រជុំពិភាក្សាជាមួយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឱ្យពិនិត្យឡើងវិញនូវសំណុំរឿងឧកញ៉ា ថោង សារ៉ាត់ ដែលជាជនសង្ស័យ នៅក្នុងរឿងឃាតកម្មបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅម្ដុំហាងលក់ផ្លែឈើខាងលិចស្ដាតអូឡាំពិក ។


សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ច របស់រដ្ឋាភិបាលតាមចាប់ជនសង្ស័យឧកញ៉ា ថោង សារ៉ាត់ បើទោះបីរត់ចូលទឹកក៏ត្រូវតាមចាប់ឱ្យបានដែរ ។


សម្ដេច ហ៊ុន សែន ក៏បានវាយប្រហាររិះគន់ខ្លាំងៗឥតសំចៃ ចំពោះតុលាការក្រុងភ្នំពេញ ហើយឱ្យឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ពិនិត្យទៅលើសំណុំរឿងឧក្រិដ្ឋកម្មនានា ដែលបានកើតឡើងនៅក្នុងទីក្រុងភ្នំពេញ ហើយដែលសំណុំរឿងឃាតកម្មខ្លះ ត្រូវបានតុលាការក្រុងភ្នំពេញ ដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំ ។


សម្ដេច ហ៊ុន សែន ក៏បានស្ដីបន្ទោសចំៗ ចំពោះរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ផងដែរ ហេតុអ្វីមិនប្ដឹងឧទ្ធរណ៍ ចំពោះការដោះលែងសំណុំរឿងឧក្រិដ្ឋនៅ ជនសង្ស័យពីសំណាក់តុលាការក្រុងភ្នំពេញ ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


Hun_sen2







from Khmernote - The best entertainment website in Cambodia http://ift.tt/1zK3d4N
សម្ដេចតេជោ ស្នើ​សុំឱ្យ​ឧត្ដម​​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ពិនិត្យ​សំណុំ​រឿង ឧកញ៉ា ថោង សារ៉ាត់ (មានសំឡេង) សម្ដេចតេជោ ស្នើ​សុំឱ្យ​ឧត្ដម​​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ពិនិត្យ​សំណុំ​រឿង ឧកញ៉ា ថោង សារ៉ាត់ (មានសំឡេង) Reviewed by yim PH on 11:30 AM Rating: 5

Entertainment

ads
Powered by Blogger.