ខឹងបុគ្គលិកចោទថា ក្រុមហ៊ុនក្ស័យធន់ ថៅកែជះលុយ មកធ្វើជញ្ចាំង ឌឺបុគ្គលិក
ចិន៖ ម្ចាស់ក្រុមហ៊ុនមួយនៅប្រទេសចិនបានយកលុយជាច្រើនដុំមកតំរៀបជាជញ្ជាំងដ៏ធំ មួយ ដើម្បីធ្វើ អោយបុគ្គលិក ភ្លឺភ្នែក និងដើម្បីបញ្ចប់ពាក្យចចាមអារាម ដែលថា ក្រុមហ៊ុន ក្ស័យធន់។ លោក Cheng Hsiao អាយុ៤៥ឆ្នាំ ជាថៅកែ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Scrooge MdDuck រឺក៏ Cyril Sneer បានបញ្ជាអោយគេយកលុយ ជាច្រើនដុំ រាប់សិបម៉ឺន ដុល្លារមកសង់ជាបញ្ជាំងដ៏ធំមួយ។
លោក Cheng ធ្វើបែបនេះ ដើម្បីចង់បញ្ចប់ពាក្យចចាមអារាម ដែលថា ក្រុមហ៊ុនគាត់កំពុង តែជួបបញ្ហាហិរញ្ញវត្ថុ ក្ស័យធន់គ្មានប្រាក់បើកអោយបុគ្គលិក ក្រោយបុគ្គលិកជាង១០០០នាក់ បាននាំគ្នាមកតវ៉ានៅការិយាល័យ ក្រុមហ៊ុនស្ថិតណោក្នុងទីក្រុង Guiyang ខេត្ត Guizhou ប្រទេសចិន។
លោក Kong Lu អាយុ៥៣ឆ្នាំំ ជាបុគ្គលិកក្រុមហ៊ុនបានអោយដឹងថា លោកបានមក ការិយាល័យក្រុមហ៊ុន ដើម្បី ប្រាកដថា លោក Cheng មិនរត់ចោលស្រុក តែពេលមកដល់ក្រុមហ៊ុន លោកបានឃើញជញ្ជាំងដ៏ធំ១ ដែលធ្វើ ឡើងពីដុំលុយជាច្រើនដុំ នៅក្នុងការិយាល័យ។ លោក Kong បានអោយដឹងថា លោកពិតជាសោក ស្តាយណាស់ ដែលសង្ស័យលោក Cheng ថាប្រុងរត់ចោលស្រុក ដើម្បីក្រុមហ៊ុនក្ស័យធន់ ហើយឥឡូវនេះលោកបានស្ងប់ អារម្មណ៍ និងឈប់សំរាកថ្ងៃចូលឆ្នាំថ្មីដោយរីករាយហើយ។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1FxkF1O
via IFTTT