Insurance

728x90

សំបកក្រូចឃ្វិចជួយ បណ្តុះសក់

ក្រូចឃ្វិច ពុំមែនគ្រាន់តែជា ផ្លែឈើ សំបូរទៅដោយ វីតាមីនC ប៉ុណ្ណោះទេ ។ តែសំបក របស់វាដែលយើង មិននឹកស្មានថា គ្មានប្រយោជន៍ បែរជាអាចជួយ បណ្តុះសក់ បានទៀតផង ។ មិនមែនជាការ និយាយលេងសើចឡើយ សំបកក្រូចឃ្វិច ពិតជាអាចជួយ បណ្តុះសក់បាន ។


ប្រសិនបើអ្នកមិនជឿ ចូរសាកល្បង យករូបមន្តនេះ ទៅប្រើដោយខ្លួនឯង ឬយកទៅឲ្យ មនុស្សក្បែរខ្លួន ដែលមានបញ្ហាជ្រុះសក់ ប្រើក៏បាន ។អ្នកគួរចាប់ផ្តើម ដោយការទិញក្រូចឃ្វិច មកបកយកសាច់ ទទួលទាន ដើម្បីបង្កើនវីតាមីន C នៅក្នុងខ្លួន ហើយយកសំបក វាមកច្របាច់ទឹក ដាក់ត្រង់បរិវេណ ដែលមានសក់ជ្រុះ ។


អ្នកណាមានសក់ជ្រុះ ច្រើនត្រូវឧស្សាហ៍ ច្របាច់ទឹកសំបកក្រូចឃ្វិច ដាក់ឲ្យច្រើនបន្តិច ប្រសិនបើមានអារម្មណ៍ ថាផ្សាស្បែកក្បាលនោះ សូមកុំអាលភ្ញាក់ផ្អើល តែត្រូវបន្តប្រើទឹកក្រូចនេះ លើកន្លែងដែលអត់សក់ បន្ថែមទៅទៀតឲ្យបាន ១៥ថ្ងៃ អ្នកនឹងបានឃើញ ពន្លកសក់ថ្មី ចាប់ផ្តើមដុះ ឡើងវិញជាមិនខាន ។ ក្រៅពីនេះសំបកក្រូច ថែមទាំងជួយ កំចាត់ក្លិនក្បាល និងជួយកាត់បន្ថយ ញើសត្រង់បរិវេណក្បាល ដែលគ្មានសក់ទៀតផង ។


មិនបាច់ចំណាយប្រាក់ មិនពិបាកធ្វើ ហេតុអ្វីអ្នក មិនសាកល្បង ហៅសក់ឲ្យវិលត្រឡប់ មកដុះលើក្បាល អ្នកម្តងទៀត ដោយសំបកក្រូចឃ្វិចទៅ !


ផ្តល់សិទ្ធិដោយ Lookingtoday







from Khmernote - The best entertainment website in Cambodia http://ift.tt/1DDCGfW

via IFTTT
សំបកក្រូចឃ្វិចជួយ បណ្តុះសក់ សំបកក្រូចឃ្វិចជួយ បណ្តុះសក់ Reviewed by yim PH on 1:16 PM Rating: 5

Entertainment

ads
Powered by Blogger.