Insurance

728x90

ដុតផាវលេង នៅលើផ្ទះ ត្រូវភ្លើងឆេះផ្ទះអស់

កណ្តាល ៖ ផ្ទះមួយខ្នង ទំហំ ៨ម៉ែត្រ គុណនឹង៤,៣០ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ រួមទាំងសម្ភារៈមួយ ចំនួនផងដែរ ខណៈឪពុក-ម្តាយ មិននៅផ្ទះ ហើយទុកកូនប្រុសម្នាក់ ឲ្យនៅចាំផ្ទះតែឯង ហើយកូនប្រុសបានដុតផាវ លេង ក៏បណ្តាលឲ្យឆេះផ្ទះតែម្តងទៅ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រហែលជា ១៥ និង ៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រែកប្រា ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។


នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គុណ សុភក្ត្រ័ ភេទប្រុស អាយុ ៣០ឆ្នាំ និងប្រពន្ធឈ្មោះ យឿន សាក់ អាយុ ២៦ឆ្នាំ មានមុខរបរ ជាកសិករ ។


ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ ប្តី-ប្រពន្ធ មិននៅផ្ទះ ដោយទុកឲ្យកូនប្រុសម្នាក់ អាយុ ៧ឆ្នាំ ឲ្យនៅផ្ទះម្នាក់ឯង ហើយពេលនោះ កូនប្រុសបានដុតផាវលេងនៅលើផ្ទះម្នាក់ឯង ស្រាប់តែឆេះពូក ភួយ រួចហើយក៏ រាលដាលឆេះផ្ទះគ្មានសល់ ប៉ុន្តែ មិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតក្មេងប្រុសនោះទេ ។


ប្រភពបានបន្តថា ផ្ទះដែលរងការឆាបឆេះនោះ មានទំហំបណ្តោយ ៨ម៉ែត្រ និងទទឹង ៤,៣០ម៉ែត្រ ធ្វើអំពីឈើ ប្រក់ សង្ក័សី ជញ្ជាំងក្តាមួយចំហៀង និងមួយចំហៀង ត្រូវរងការខូចខាតទាំងស្រុង រួមនឹងសម្ភារៈមួយចំនួនទៀតផងដែរ៕


T-0340


T-0341 T-0342


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1BhJYXC
ដុតផាវលេង នៅលើផ្ទះ ត្រូវភ្លើងឆេះផ្ទះអស់ ដុតផាវលេង នៅលើផ្ទះ ត្រូវភ្លើងឆេះផ្ទះអស់ Reviewed by yim PH on 9:44 AM Rating: 5

Entertainment

ads
Powered by Blogger.