Insurance

728x90

ជនរង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​អតីត​អភិបាល​ក្រុង​បាវិត​​នៅ​តែ​រង​ចាំ​យុត្តិធម៌

លោក​ ឈូក បណ្ឌិត​​ អតីត​អភិបាល​ក្រុង​បាវិត ​បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​បាន​បាញ់​កម្មការិនី​ចំនួន​បី​នាក់​រង​របួស​ នៅ​ក្នុង​ព្រឹត្តិការណ៍​​បង្រ្កាប​ការ​តវ៉ា​របស់​ក្រុម​កម្ម​ករ​ ដែល​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ដើម្បី​ទាម​ទារ​​លក្ខខណ្ឌ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ស្វាយរៀង ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​​ឆ្នាំ​​២០១២។​​ (រូបថត៖ ហេង រស្មី) ហេង រស្មី 09 កុម្ភៈ 2015 វីអូអេខ្មែរ ភ្នំពេញ— អ្នក​ស្រី​នុត សាខន នៅ​ពេល​រំឭក​ដល់​ករណី​បាញ់​ប្រហារ​មក​លើ​ក្រុម​កម្មករ​ អ្នក​ស្រី​នៅ​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ឡើយ​ ទាំង​មុខ​របួស​ និង​របួស​ផ្លូវ​ចិត្ត។ ​ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យអ្នក​ស្រី​ឈឺ​ចាប់​ថែម​ទៀត​គឺ​អ្នកស្រីមិន​មាន​ជំនឿ​ថា​ ក្រុម​សមត្ថកិច្ចហ៊ាន​ចាប់​ខ្លួន​ជនជាប់​ចោទ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ទេ។​ អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ស្នាម​របួស​ដែល​អ្នក​ស្រី​បាន​រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ខ្លី​ ថ្វីត្បិត​តែ​បាន​ជា​សះ​ស្បើយ​ក៏​ពិត​មែន​ តែ​ការ​ឈឺ​ចាប់​ខាង​ក្នុង​មិន​ទាន់​រលុប​បាន​នៅ​ឡើយ។​ អ្នក​ស្រី​និយាយ​ថា៖ «ប៉ុន្មាន​ឆ្នាំ​មិន​ទាន់​ជា​សះ​ស្បើយ​ផង»។​ លោក ​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​ ត្រូវ​បាន​តុលាការ​កំពូល​ដែល​ជា​តុលាការ​ចុង​ក្រោយ​បង្អស់ សម្រេចតម្កល់​សាល​ដីកា​របស់សាលា​ឧទ្ធរណ៍ ពោល​គឺ​លោក​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ ​និង​បង្គាប់​ឲ្យស្វែង​រក​ចាប់​ខ្លួន​ជន​ជាប់​ចោទ​មក​ផ្តន្ទាទោស​តាម​ច្បាប់។​ តុលាការ​ក៏​បាន​បង្គាប់​ឲ្យបង់​សំណង​ជា​ប្រាក់​ដល់​ជន​រង​គ្រោះ​ទាំង​បី​នាក់​ដែល​រួម​មាន៖ ​នាង​ប៊ុន ចិន្តា​ នាង​នុត ​សាខន​ និង​នាង​កែវ នា​ពី​២០០០​ ដុល្លារ​ទៅ​៥០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។ អ្នក​ស្រី​នុត សាខន​ ដែល​តុលាការ​បាន​កាត់​ឲ្យទទួល​សំណង​ចំនួន​២៥០០​ដុល្លារនោះ​ មិន​ទាន់​ទទួល​បានសំណង​នេះ​នៅ​ឡើយ។​ ​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ […] http://ift.tt/eA8V8J
ជនរង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​អតីត​អភិបាល​ក្រុង​បាវិត​​នៅ​តែ​រង​ចាំ​យុត្តិធម៌ ជនរង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​អតីត​អភិបាល​ក្រុង​បាវិត​​នៅ​តែ​រង​ចាំ​យុត្តិធម៌ Reviewed by yim PH on 4:41 AM Rating: 5

Entertainment

ads
Powered by Blogger.