ក្បួនដង្ហែកំពូលទូរស័ព្ទ Galaxy S6 និង S6 edge ធ្វើឲ្យភ្ញាក់ ផ្អើលពេញ ក្រុងភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី 19 ខែ មេសា ឆ្នាំ2015ស្របពេលដែលមនុស្សម្នាជាច្រើនត្រឡប់ពីស្រុក កំណើត និងពីកន្លែងកម្សាន្តនានាចូលក្រុងភ្នំពេញ ក្រុមហ៊ុនសាមសុងបានទាញយកចំណាប់ អារម្មណ៍មនុស្សរាប់ពាន់អ្នកជាមួយនឹងការធ្វើក្បួនដង្ហែដែលមានរយៈពេល៨ម៉ោងកន្លះ ដើម្បីផ្តល់ ព័ត៌មានដល់អតិថិជនទាំងអស់ឲ្យបានស្គាល់ពី Samsung Galaxy S6និង S6 edge ឲ្យកាន់ តែច្បាស់។ ក្បួនដង្ហែនេះត្រូវបានធ្វើឡើងកាត់មហាវិធីធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលចេញ ដំណើរពីផ្លូវគិរីរម្យឆ្ពោះទៅកាន់ផ្សារដេប៉ូ និង ពីផ្សារដេប៉ូឆ្ពោះទៅផ្សារធំថ្មី និង ត្រលប់ទៅផ្លូវគិរីរម្យ ដែលជាគោលដៅចុងក្រោយ។
នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យដំបូងដែលបានបង្កើតឡើងដោយក្រុមហ៊ុនសាមសុងជាមួយក្បួនដង្ហែរបស់ស្មាតហ្វូនយក្សនៃ Giant Galaxy S6 edge ដែលប្រព្រឹត្តិទៅនៅវេលាម៉ោង ១០ ព្រឹករហូតដល់ម៉ោង ៥:៣០ល្ងាច។ ក្បួនដង្ហែនេះដែរត្រូវបានប្រារព្ធឡើងក្នុងគោលបំណងឆ្លើយតបទៅតម្រូវការរបស់អតិថិជនដែលចង់ស្គាល់ពីអត្ថប្រយោន៍របស់ Samsung Galaxy S6និង S6 edge អោយកាន់តែច្បាស់ ក៏ដូចជាបង្ហាញឲ្យប្រជាជននៅកម្ពុជាយើងបានស្គាល់ទូរស័ព្ទមួយដែលកំពុងតែភ្ញាក់ផ្អើលពាសពេញពិភពលោកនាពេលបច្ចុប្បន្ន។
អតិថិជនជាច្រើនបានទទួលនូវក្រដាសចែកផ្សាយអំពីអត្ថប្រយោជន៍របស់ Samsung Galaxy S6និង S6 edge ពីអ្នកតំណាងរបស់ក្រុមហ៊ុនសាមសុង។ អតិថិជនជាច្រើនមានភាពភ្ញាក់ផ្អើល ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត របស់ Samsung Galaxy S6 edgeដែលមានលក្ខណៈធំលើសពីធម្មតា ។ ជាមួយនឹងការសាកថ្មដែលមានលឿនជាងមុននិងថ្មកាន់បានយូរជាងមុន។ លើសពីនេះទៅទៀត Samsung Galaxy S6 និងGalaxy S6 edgeបានជ្រើសរើសយកកញ្ចក់ Corning Gorilla មកផលិតជារូបរាងដ៏អស្ចារ្យឡើងមក។
កញ្ចក់ Corning Gorilla គឺជាកញ្ចក់ដែលមានភាពស្តែង និងធន់នឹងការបែកបាក់រួមទាំងការពារភាពឆ្កូតបានយ៉ាងល្អ។ Samsung Galaxy S6និង Galaxy S6 Edgeបានធ្វើការដាក់សម្ពោធដាក់លក់ជាផ្លូវការ នៅថ្ងៃចន្ទ ទី ២០ ខែ មេសា ឆ្នាំ ២០១៥ នេះ។ អតិថិជនទាំងអស់អាចរកទិញបាន នៅគ្រប់បណ្តា ហាងលក់ទូរស័ព្ទទាំងអស់ក្នុងប្រទេសកម្ពុជា ។ អតិថិជនជាច្រើនពាន់នាក់បានកុម្ម៉ង់ទិញទូរស័ព្ទនេះទុកជាមុនដែលធ្វើឲ្យក្រុមហ៊ុនសាមសុងរំពឹងទុកថាSamsung Galaxy S6 និង Galaxy S6 Edgeនឹងអាចចាប់យកចំណែកទីផ្សារ ធំនៅក្នុងប្រទេសកម្ពុជា។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
from Khmernote - The best entertainment website in Cambodia http://ift.tt/1HnprBE