ប្រទះឃើញ គ្រោងឆ្អឹងមនុស្ស មិនស្គាល់អត្តសញ្ញាណ សង្កាត់បឹងកន្សែង
រតនគិរី : មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១០និង៤៥នាទីព្រឹក បន្ទាប់ពីមានប្រជាពលរដ្ឋ បានប្រទះឃើញគ្រោងឆ្អឹង សពមិនស្គាល់ អត្តសញ្ញាណម្នាក់ នៅក្បែចំការចន្ទីរបស់អ្នកភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយរាយការជូន សមត្ថកិច្ចឲ្យចុះទៅពិនិត្យមើល។
បើយោងតាមការឲ្យដឹងពីមន្ត្រីនគបាល មូលដ្ឋាន បានឲ្យឡើងថា ខាងមន្ត្រីបានដឹងហេតុការណ៍នៅព្រឹកថ្ងៃ កើតហេតុនេះពេល ដែលប្រជាពលរដ្ឋមានដំណាំចំការស្វាយចន្ទី នៅក្បែគ្រោងឆ្អឹងសាកសពនោះ ពេលដែល គាត់ទៅសំអាតចំការស្វាយចន្ទី របស់គាត់ហើយបានប្រទះឃើញរួចប្រាប់មកសមត្ថកិច្ច។
លោកយឹម ដារ៉េត នាយការិយាល័យស្រាវជ្រាវបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគបាលខេត្តរតនគិរីបានឲ្យដឹងថាៈជាបឋមគឺខាងជំនាញបានសន្និដ្ឋានថា គ្រោងឆ្នឹងសាកសពគឺជាមនុស្សពេញវ័យ។ ការពិនិត្យឃើញថា លលាក្បាលពុំមានស្នាមបែកនោះទេ។ រីឯគ្រោងឆ្អឹងមានសភាពរាយប៉ាយមិនមូលនៅលើ ចំណុច តែមួយនោះទេម៉្យាងគ្រោងឆ្អឹងអាចស្លាប់យូណាស់ហើយ។
លោកយឹម សារ៉េត បានបញ្ជាក់ថា តាមការសន្និដ្ឋានផ្អែកលើការអង្កេត ពីនគបាលព្រហ្មទណ្ឌថា សាកសពអាច ជាមនុស្សប្រព្រឹត្តគ្រឿងញៀនច្រើនជាង ពីព្រោះលោកថាទីតាំងខាងលើកន្លងទៅត្រូវបានកំលាំង នគរបាល ធ្លាប់ធ្វើការបង្ក្រាបបំបែកសំបុកជាច្រើនដងមកហើយ។ តែយ៉ាងណាគ្រោងឆ្អឹងសាកសពនេះ សមត្ថកិច្ចនៅមិន ទាន់ស្គាល់អត្តសញ្ញាណនោះទេហើយភេទនិងអាយុក៍មិនទាន់ដឹងដែរន ខណៈគ្រោងឆ្អឹងកំពុងត្រូវបានសមត្ថកិច្ច បញ្ជាក់ថា នឹងយកទៅពិនិត្យនៅនាយកដ្ឋានស្រាវជ្រាវបច្ចេកទេស និងវិទ្យាសាស្ត្រនៅភ្នំពេញទើបអាចធ្វើការ វិនិច្ច័យបាន៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1zvgkLM
via IFTTT