អស្ចារ្យមែន! បុរសម្នាក់ ផលិតម៉ូតូ ធ្វើពីឈើ ឡើងម៉ាអេម
ចិន៖ បុរសស្រុកស្រែម្នាក់ឈ្មោះ Yu Jietao រស់នៅក្នុងទីក្រុង Guangfeng ខេត្ត Jiangxi ប្រទេសចិន បានប្រើប្រាស់ ជំនាញធ្វើឈើរបស់គាត់មកផលិតម៉ូតូមួយគ្រឿង ដែលធ្វើឡើង ពីឈើសុទ្ធ។ លោក Yu បានចំណាយពេលជាង ១ខែ និងចំណាយប្រាក់អស់ ២០,០០០យ៉ន ដើម្បីបង្កើតម៉ូតូឈើមួយគ្រឿង ដែលមានប្រវែង២.៧ម៉ែត្រ និងមាន កំពស់ ១.២៥ម៉ែត្រ ឡើងយ៉ាងឡូយ។
គ្រប់ផ្នែកទាំងអស់លើកលែងតែម៉ាស៊ីន និងសំបកកង់ប៉ុណ្ណោះ ត្រូវបានផលិតឡើងពីឈើ សុទ្ធ ហើយរាល់ពេលគាត់ ជិះម៉ូតូនោះធ្វើដំណើរទៅណាមកណាមានការចាប់អារម្មណ៍យ៉ាង ខ្លាំង។ មនុស្សគ្រប់គ្នាទន្ទឹងចាំមើលថា តើម៉ូតូ ដ៏ស្រស់ស្អាតរបស់គាត់មួយគ្រឿងនោះអាច ទាកទាញស្រីៗអោយមកជិះជាមួយគាត់បានប៉ុន្មាននាក់។ តើប្រិយមិត្ត ទាំងអស់គ្នា យល់យ៉ាងណា ចំពោះម៉ូតូមួយគ្រឿងនេះ?
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1zY6i4R
via IFTTT
អស្ចារ្យមែន! បុរសម្នាក់ ផលិតម៉ូតូ ធ្វើពីឈើ ឡើងម៉ាអេម
Reviewed by yim PH
on
10:01 AM
Rating: