Insurance

728x90

ហូប​ការ​រួច ត្រឡប់មកផ្ទះ​វិញ ស្រវឹងធ្លាក់ភ្នែក ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន រងរបួស បាក់​ធ្គា​ម​ធ្ងន់​ស្រែក​រោទ៍​ដូច​គោ​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​បាក់​ថ្គាម ដោយ​ស្រវឹង​ស្ទើរតែ​ធ្លាក់​ភ្នែក មកពី​ស៊ីការ​ជិះ​ម៉ូតូ​ទៅបុក​បង្កាន់ដៃស្ពាន​ពេញទំហឹង ដូ​ល​បោក​ផ្ទប់​ច្រងាប់ច្រងិល​តែម្នាក់ឯង សំណាងល្អ​គ្រោះថ្នាក់​មិន​ដល់​ជីវិត​។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៥ លើ​ផ្លូវលំ​គ្រួស​ក្រហម​ស្ថិតនៅ​ក្នុងភូមិ​ប្រ​ស្នឹ​ប ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ​។


​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖ ជនរងគ្រោះ​រូបនោះ​មានឈ្មោះ ប៉ូ​យ សឿន អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​រូបនេះ​បាន​ជិះ​ម៉ូតូ ម៉ាក​ស្មាស់ ពណ៌​ខ្មៅ​អត់​ស្លាក​លេខ ទៅ​ហូប​ការ​គេ​ជាមួយ​បងប្រុស​នៅ​ចុង​ភូមិ​។ ក្នុងពេល​ហូប​ការ​នោះ​បងប្រុស​បាន​ស្រវឹង​ដោយ​អោយ​យុវជន​រងគ្រោះ​ឌុប​មក​ផ្ទះ​មុន លុះ​ពេល​ឌុប​បងប្រុស​ដាក់​ផ្ទះ​រួច​ ​ហើយ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​រោងការ​បន្ត​ផឹកស៊ី​ទៀត​។​គឺ​រហូត​ម៉ោងជាង​១​រសៀល ពេល​គេ​សារ​រោង​ទើប​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​ម្នាក់ឯង ហើយ​ដោយសារតែ​ស្រវឹងស្រា​ខ្លាំងពេក​គេ​ក៏បាន​ជិះ​ម៉ូតូ​ទៅបុក​បង្កាន់ដៃស្ពាន បណ្តាលអោយ​រងរបួស​បាក់​ឆ្អឹងថ្គាម​យ៉ាងធ្ងន់ធ្ង​រ ចំណែក​ម៉ូតូ​បាន​ខ្ទេច​មុខ​មួយ​កំណាត់​។​


សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា​៖ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅផ្ទះ​ពេទ្យ​ឯកជន​មួយ​ក្នុងភូមិ ប៉ុន្តែ​ដោយសារ​សភាព​របួសធ្ងន់​ធ្ង​រ​ពេក​ក៏បាន​បញ្ជូន​ជូន​មក​មន្ទីរពេទ្យ​ខេត្ត និង​ដោយ​ក្រុមគ្រូពេទ្យ​ខេត្ត​ពេល​ឃើញ​សភាព​របួស​នេះ​ធ្ងន់ធ្ងរ គេ​ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជា​បន្តទៀត​៕ ដោយ រិ​ទ្ធិ ជ័យ


KA-20150202-WA0002 KA-20150202-WA0001



ហូប​ការ​រួច ត្រឡប់មកផ្ទះ​វិញ ស្រវឹងធ្លាក់ភ្នែក ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន រងរបួស បាក់​ធ្គា​ម​ធ្ងន់​ស្រែក​រោទ៍​ដូច​គោ​ ហូប​ការ​រួច ត្រឡប់មកផ្ទះ​វិញ ស្រវឹងធ្លាក់ភ្នែក ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន រងរបួស បាក់​ធ្គា​ម​ធ្ងន់​ស្រែក​រោទ៍​ដូច​គោ​ Reviewed by yim PH on 10:09 PM Rating: 5

Entertainment

ads
Powered by Blogger.