Insurance

728x90

ផ្ទះ​២​ខ្នង​ឆេះ​ទាំងស្រុង និង​រាល​ឆេះ​រោល​ភ្នែក​ខ្លះ​២​ខ្នង​ទៀត តែ​សំណាងល្អ​មិនមាន​អ្នកណាម្នាក់​រង​បួស

ខេត្តបន្ទាយមានជ័យ​៖ អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​អស់​ចំនួន​២​ខ្នង និង​ឆេះ​រាល​ដា​អស់​២​ខ្នង​ទៀត​តែ​សំណាង គ្មាន​អ្នកណាម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​នេះឡើយ​។ ភ្លាមនោះ​មានការ​ជួយ​អន្តរាគមន៍ រថយន្ត​ពន្លត់ អគ្គីភ័យ ទាន់ពេលវេលា​ពី​សំណាក​កម្លាំង​នគរបាល​ខេត្ត ។ ហេតុការណ៍​នេះ​នៅ​ម្តុំ​ខ្មែរឥស្លាម កាលពី​វេលា ម៉ោង​៤​និង​៣០​នាទី​ថ្ងៃទី​០២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​គោក​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ ភ័ណ ខេត្តបន្ទាយមានជ័យ​។​


លោកស្នងការ​ខេត្តបន្ទាយមានជ័យ បាន​ថ្លែងអោយដឹងថា​៖ ភ្លាមៗ​នោះ លោក​បាន​បញ្ជូន កម្លាំង​នគរ បាល ជាច្រើន​នាក់​ទៅ​ជួយ​អន្តរាគមន៍ រួមទាំង រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង ទៅកាន់​ទីនោះ​។ លោក ស្នងការ​បន្តថា ករណី​ខាងលើនេះ​ពុំមាន​អ្នកណាម្នាក់​រងរបួស​នោះទេ ហើយ​មូល​ហេតុដែល​អគ្គី ភ័យ​ឆាបឆេះ​អស់​ផ្ទះ​២​ខ្នង​ទាំងស្រុង ដោយសារតែ​ស្ថានភាព​ភ្លើង​ឆេះឆាប​យ៉ាងខ្លាំង និង​មាន​ផ្លូវ​តូចចង្អៀត និង​ពិបាក​ក្នុង​ចូល​បាញ់​ពន្លត់​។ តែ​ទោះបី​ការប៉ះពាល​ផ្ទះ​២​ខ្នង​ទៀត​នោះ ត្រូវបាន រថយន្ត​ពន្លត់​អា​គ្គី ភ័យ ២​គ្រឿង បាញ់​ទឹក​ទាន់ពេលវេលា​។​


​លោក​បញ្ជាក់ថា ផ្ទះ​ទាំង​២​ខ្នង​ត្រូវ​អគ្គីភ័យ​ឆាបឆេះ ផ្ទះ​ទី​១​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​ទំហំ​៥​គុណ​១១​ម៉ែត្រ​មាន​ម្ចាស់​ឈ្មោះ សឹង វ៉ាត ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​ខ្មែរ​អ៊ីស្លាម និង​ជា​គ្រូ បង្វឹក កីឡាបាល់ទាត់​អធិរាជ​ភ្នំ​ស្វាយ ខូច​ខាត់​ទាំងស្រុង និង​ផ្ទះ​ទី​២​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​៥​គុណ​១២​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ យើ សាធ ភេទ​ប្រុស អាយុ​ប្រហែល​៥០​ឆ្នាំ ជា​ខ្មែរ​អ៊ីស្លាម ប្រកបមុខរបរ លក់​អីវ៉ាន់​ចាប់ហួយ ខូច​ខាត់​ទាំងស្រុង​។ ចំណែក​ផ្ទះ​ចំនួន​២​ខ្នង​រង​ផលប៉ះពាល់​ធ្វើ​អំពី​ថ្ម​ប្រក​ក្បឿង និង​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង មិនទាន់​ដឹក​អត្ត​សញ្ញា​ម្ចាស់​នៅឡើយ​។​


លោក ចាន់ តា​រ៉ា ស្នងការរង​ទទួលបន្ទុក​អគ្គីភ័យ​បាន​ប្រាប់ថា បើតាម​បានការ​សន្និដ្ឋានថា អគ្គីភ័យ​នេះ​បណ្តាលមកពី​ការផ្ទុះ​សេ​ខ្សែភ្លើង និង​មិន​បណ្តាល​ឲ្យ​មនុស្ស​គ្រោះថ្នាក់ និង​បាត់បង់​ទ្រព្យសម្បត្តិ​ទាំងស្រុង​នោះទេ ដោយសារ​តែមាន​ការជួយ​ទាន់ពេល​ក្នុងការ​ជញ្ជូន​ឥ​វ៉ាន់​ចេញពី​ក្នុងផ្ទះ​ផងដែរ​។​ក្រោយពី​សមត្ថកិច្ច​អន្តរាគមន៍​ទាន់ពេលវេលា និង​បាន​សន្និដ្ឋានថា ករណី​ខាងលើនេះ​គឺ​បណ្តាល​តែ​ចរន្ត​ឆ្លង​អគ្គិសនី និង​មិន មាន​ប្រព័ន្ធ​ការពារ​ត្រឹមត្រូវ ហើយ​ប្រព័ន្ធ​ខ្សែរ​ចាស់ៗ​តូចៗ​ទ្រុត​ទ្រោម ដូច្នេះហើយ​ទើប បណ្តាល​បែបនេះ ។​ ​ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ពុំទាន់​សន្និដ្ឋាន​ពី​ទ្រព្យសម្បត្តិ និង​ការខូចខាត​មាន​ទំហំ​ប៉ុន្មាន​ច្បាស់លាស់​នៅឡើយ​៕ ដោយ​យី​ហាំង​ ​


KA-095 KA-096



ផ្ទះ​២​ខ្នង​ឆេះ​ទាំងស្រុង និង​រាល​ឆេះ​រោល​ភ្នែក​ខ្លះ​២​ខ្នង​ទៀត តែ​សំណាងល្អ​មិនមាន​អ្នកណាម្នាក់​រង​បួស ផ្ទះ​២​ខ្នង​ឆេះ​ទាំងស្រុង និង​រាល​ឆេះ​រោល​ភ្នែក​ខ្លះ​២​ខ្នង​ទៀត តែ​សំណាងល្អ​មិនមាន​អ្នកណាម្នាក់​រង​បួស Reviewed by yim PH on 10:58 PM Rating: 5

Entertainment

ads
Powered by Blogger.