Insurance

728x90

របៀបបណ្តុះសណ្តែកក្នុងប្រអប់

១- លាយទឹកក្តៅឧណ្ហៗ ទឹកក្តៅបី ទឹកត្រជាក់បួន

២- យកគ្រាប់សណ្តែកបាយ ត្រាំទឹកក្តៅឧណ្ហៗ ចំនួនកន្លះម៉ោង ទៅមួយម៉ោង

៣- ស្រង់ចេញហើយច្រកក្នុងប្រអប់ បិទមាត់អោយជិត ដាក់នៅទីក្តៅហប់ ពុំមានខ្យល់ត្រជាក់ ដោយយកក្រណាត់ គ្របពីលើអោយជិត។

៤- ពេលព្រឹក ត្រូវចាក់ទឹកធម្មតាចូលអោយពេញ ហើយសម្រស់ទឹកចេញវិញភ្លាម អោយអស់ រួចបិទគ្របដបអោយជិត គ្របក្រណាត់ទុកវិញ។ ទឹកត្រជាក់ពេក អាចអោយសណ្តែករួញ មិនដុះល្អ។ ទឹកក្តៅពេក នាំអោយឬសសណ្តែករលួយ។ ដូច្នេះ សូមប្រើទឹកធម្មតា មិនត្រជាក់ មិនក្តៅ។

៥- ពេលល្ងាច ធ្វើដូច្នេះទៀត ដូចគ្នា។ កន្លែងណាដែលហប់ សណ្តែកនឹងដុះកាន់តែល្អ។

៥- បីបួនថ្ងៃក្រោយ សណ្តែកដុះធាត់ល្អ អាចអោយយើង យកមកលាងសំអាត បរិភោគបាន។



ដកស្រង់ចេញពីអត្ថបទ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍


10933696_10152751658643985_8037708552861604245_n







from Khmernote - The best entertainment website in Cambodia http://ift.tt/1zip33K

via IFTTT
របៀបបណ្តុះសណ្តែកក្នុងប្រអប់ របៀបបណ្តុះសណ្តែកក្នុងប្រអប់ Reviewed by yim PH on 2:45 PM Rating: 5

Entertainment

ads
Powered by Blogger.