Insurance

728x90

សមត្ថកិច្ច​ចាប់បាន​ក្របី​៥​ក្បាល ដែល​ចោរលួច​ពី​ខេត្តពោធិសាត់ មក​លក់​នៅ​ខេត្តកំពង់ឆ្នាំង ប្រគល់​ឲ្យ​ម្ចាស់​វិញ ជនល្មើស​កំពុង​ស្វែងរក​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ សត្វ​ក្របី​ចំនួន​៥​ក្បាល ដែល​ចោរលួច កាលពី​សប្តាហ៍​ពី​ខេត្តពោធិសាត់​មក​លក់ នៅក្នុង​ខេត្តកំពង់ឆ្នាំង ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ចាប់បាន ហើយ​បាន​ប្រគល់អោយ​ម្ចាស់​វិញ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥ ចំណែក​ពួកចោរ​បាន​គេចខ្លួនបាត់​។​


លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ ក្របី​ទាំង​៥​ក្បាល​នេះ​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​ចាប់ នៅពេល​ដែលមាន​មនុស្ស​ចំនួន​២​នាក់ មក​ពពាយនាយ​ដើរ​លក់ ដោយ គ្មាន​លិខិតស្នាម ។ ដោយ​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៥ មាន​មនុស្ស ២​នាក់ បាន​ដឹក​ក្របី​តាម​រថយន្ត​មួយគ្រឿង មក​ទម្លាក់​នៅ​ស្រុក​កំពង់ត្រឡាច ហើយក៏​បាន​ព​ពាយ​លក់ ក្របី​ទាំង​៥​ក្បាល ក្នុងនោះ ក្របី​មេ​២​ក្បាល ក្របី​ជំទង់​២​ក្បាល និង​កូន​១​ក្បាល ។


ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​លោក បានធ្វើការ​សាកសួរ​រក​លិខិតស្នាម ពេលនោះ​ម្ចាស់​ក្របី​ប្រាប់ថា គេ​មានឈ្មោះ ម៉ាត់ ហ្វា​ស៊ី អាយុ​៣៥​ឆ្នាំ ចំណែក​លិខិត​មាននៅ​នឹង​ឡានធំ ហើយ​ពេលនោះ សមត្ថកិច្ច បានអោយ​ទៅយក​លិខិតបញ្ជាក់​ពី​ការដឹកជញ្ជូន​ក្របី​ខាងលើនេះ ដោយបាន​សុំ​ឃាត់​ក្របី​ទុក​សិន ព្រម ទាំង​បាន​ថតរូប​ម្ចាស់​ក្របី​ទាំងនេះ​មុននឹង​អោយចេញ​ទៅយក​លិខិតបញ្ជាក់ ប៉ុន្តែ​ពេលចេញ​ទៅ​គេ ក៏​គេចខ្លួនបាត់​រហូត​។


ស្រាប់តែ​នោះ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៥ មាន​ម្ចាស់​ក្របី​ពិត​ប្រាក ឈ្មោះ​ម៉េ​ត ម៉ៅ អាយុ​៤៧​ឆ្នាំ រស់ នៅ​ភូមិ​ប៉ែន ឃុំ​លាជ ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិសាត់ បានមក​អះអាងថា ក្របី​នេះ​ជា​របស់គាត់​បាន​បាត់​កាលពី​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ និង​មាន​ទាំង​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​អធិការ​នគរ បាល​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ផង លោក​ក៏បាន​ឆ្លង​យោបល់​លោកស្នងការ​នគរបាល​ខេត្ត និង​លោក ព្រះរាជអាជ្ញា សាលាដំបូង​ខេត្ត ហើយ​បាន​បញ្ជារ អោយ​លោក​ប្រគល់អោយ​ក្របី​ទៅ​ម្ចាស់​ដើម​វិញ​។​


លោក​បាន​បន្តថា​៖ ជនសង្ស័យ​គឺ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​តាមរយៈ រូបថត​ដែល​សមត្ថកិច្ច​បាន​ថត​ទុក និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ខេត្តពោធិសាត់​រួចហើយ ដែល​ពេលនេះ​សមត្ថកិច្ច​នគរបាល ខេត្តពោធិសាត់​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​៕ ដោយ រិ​ទ្ធិ ជ័យ


KA-4545 KA-20150210-WA0004 KA-20150210-WA0006



សមត្ថកិច្ច​ចាប់បាន​ក្របី​៥​ក្បាល ដែល​ចោរលួច​ពី​ខេត្តពោធិសាត់ មក​លក់​នៅ​ខេត្តកំពង់ឆ្នាំង ប្រគល់​ឲ្យ​ម្ចាស់​វិញ ជនល្មើស​កំពុង​ស្វែងរក​ចាប់ខ្លួន​ សមត្ថកិច្ច​ចាប់បាន​ក្របី​៥​ក្បាល ដែល​ចោរលួច​ពី​ខេត្តពោធិសាត់ មក​លក់​នៅ​ខេត្តកំពង់ឆ្នាំង ប្រគល់​ឲ្យ​ម្ចាស់​វិញ ជនល្មើស​កំពុង​ស្វែងរក​ចាប់ខ្លួន​ Reviewed by yim PH on 1:33 PM Rating: 5

Entertainment

ads
Powered by Blogger.