Insurance

728x90

រថយន្ដ​រេ​ចង្កូត​បុក​ចូល ផ្ទះ​លក់​ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ពេញប​ន្ទុ​ក​

​ខេត្តបន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង នៅវេលា​ម៉ោង ៣ និង​៤០​នាទី​រសៀល​ថ្ងៃទី​៥ ខែ កុម្ភៈ ឆ្នាំ ២០១៥​នេះ ដោយសារ​តែមាន​អគ្គិភ័យ​មួយ​កើតឡើង នៅ​ទល់មុខ​មន្ទីរ​កសិកម្ម​ខេត្ដ​បន្ទាយមានជ័យ ក្នុង​ក្រុង​សិរីសោភ័ណ ដែល ករណីនេះ ផ្ដើមចេញពី​រថយន្ដ​មួយគ្រឿង បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រកស៊ី​លក់​ហ្គាស់ បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​។​


​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាងខ្លាំង ពីព្រោះ​ជា​កន្លែង​លក់​ហ្គាស់ ក្រោយ​ពេលដែល រថយន្ដ​បង្ក​បាន​បើក​បុក​ចូល​ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ ។​យ៉ាងណាក៏ដោយ​នោះ នៅ​មិនទាន់​ដឹង​អំពី​ចំនួន នៃ​ការខូចខាត នោះទេ ដោយ​រង់ចាំ​សមត្ថកិច្ច​ធ្វើការ​បូកសរុប របស់ ជាមុនសិន​


​ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​បាន​បញ្ជាក់ថា ពិតជា​មាន ករណីនេះ​កើតឡើង​មែន ហើយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បានរួម​គ្នា​ជួយ​អន្ដរាគមន៍ បាញ់​ពន្លត់​។ សេចក្តីរាយការណ៍ ពី​មន្ត្រីនគរបាល ដែល ចូលរួម នៅក្នុង​ប្រតិបត្តិការ​ខាងលើនេះ បាន​បញ្ជាក់ថា ក្រោយពី​មានការ​ជួយ​បាញ់ ពន្លត់​ទាន់ពេលវេលា របស់​កម្លាំង​សមត្ថកិច្ច នៃ​ការិយាល័យ​ពន្លត់​អគ្គិភ័យ ខេត្ត​បានធ្វើ​ឲ្យ​ភ្លើង​រលត់ទៅវិញ​ទាំងស្រុង ៕ ដោយ​យី​ហាំង​ ​


KA-10K KA-7K KA-5K



រថយន្ដ​រេ​ចង្កូត​បុក​ចូល ផ្ទះ​លក់​ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ពេញប​ន្ទុ​ក​ រថយន្ដ​រេ​ចង្កូត​បុក​ចូល ផ្ទះ​លក់​ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​ពេញប​ន្ទុ​ក​ Reviewed by yim PH on 9:22 PM Rating: 5

Entertainment

ads
Powered by Blogger.