Insurance

728x90

ម៉ូតូ​បើក​ជែង​រថយន្ត​១​គ្រឿង ជ្រុល​ទៅបុក​រថយន្ត​បញ្ច្រាសទិស​គ្នា​១​ទៀត បណ្តាល​ឲ្យ​ខ្ទាត​ម៉ូតូ​និង​មនុស្ស​ខ្ទាត​ខ្ចាយ ពេញ​ផ្លូវ​របួសធ្ងន់​២​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ហូរឈាម​ពេញ​ខ្លួន​ដេក​ស្តូកស្តឹង​លើ​ថ្នល់ នៅក្នុង​ហេតុ​ការគ្រោះថ្នាក់ ចរាច​ណ៍​មួយ ដែល​ម៉ូតូ​បាន​បើក​ជែង រថយន្ត​មួយគ្រឿង ហើយ​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយ​មកពី​មុខ​ទៀត ពេញ ទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​មនុស្ស​និង​ម៉ូតូ​ដួល​បោក​ពេញ​ថ្នល់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​១​និង ៤៥​នាទី​រសៀល​ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០១៥​នៅ លើ​ជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​៤០ និង​៤១​ស្ថិត​ក្នុងភូមិ ពោធិ​រិ​ទ្ធិ​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ​។​


សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖ បុរស​ដែល​រងរបួស​ធ្ងន់​ខាង​លើ​មានឈ្មោះ អូន ពួយ អាយុ​២៣​ឆ្នាំ និង​ម្នាក់ទៀត​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះឡើយ ពួគគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១២ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1D.0132 ជិះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ដោយឡែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​២​តោន​កន្លះ​ពាក់​ស្លាក​លេខ PP.3A9377 បាន​បើក​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា​។


​អ្នក​ដែល​បានឃើញ​ហេតុ​ការ​ណ៏​នេះ​បានអោយដឹងថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​បើក​ជែង​រថយន្ត​មួយ​ពីមុខ​ហើយ​បាន​ជ្រុល​ទៅបុក និង​រថយន្ត​មួយទៀត​មកពី​មុខ​ដែល នៅក្នុង​ចំណែក​ផ្លូវ​ម្ខាង​បណ្តាលអោយ​រងរបួស​ធ្ងន់​ទាំង​២​នាក់​តែម្តង ចំណែក​ម៉ូតូ​បាន​ខូច​ខាងមុខ​ទាំងស្រុង​។​


​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត ដឹកយក​ទៅ​ស​ង្ក្រោះ​បន្ទាន់ នៅ​មន្ទី​ពេទ្យ​បង្អែក ស្រុក​។ ដោយឡែក​ម្ចាស់​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាន​បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ ករណីនេះ សមត្ថកិច្ច​នគ​បាលច​រាច​ណ៍​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​កត់ត្រា​តាម​បច្ចេកទេស និង​នាំយក រថយន្ត និង​ម៉ូតូ​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ស្វាយ ដើម្បី​ដោះស្រាយ​តាមច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​


76 ០៩៨ 54



ម៉ូតូ​បើក​ជែង​រថយន្ត​១​គ្រឿង ជ្រុល​ទៅបុក​រថយន្ត​បញ្ច្រាសទិស​គ្នា​១​ទៀត បណ្តាល​ឲ្យ​ខ្ទាត​ម៉ូតូ​និង​មនុស្ស​ខ្ទាត​ខ្ចាយ ពេញ​ផ្លូវ​របួសធ្ងន់​២​នាក់​ ម៉ូតូ​បើក​ជែង​រថយន្ត​១​គ្រឿង ជ្រុល​ទៅបុក​រថយន្ត​បញ្ច្រាសទិស​គ្នា​១​ទៀត បណ្តាល​ឲ្យ​ខ្ទាត​ម៉ូតូ​និង​មនុស្ស​ខ្ទាត​ខ្ចាយ ពេញ​ផ្លូវ​របួសធ្ងន់​២​នាក់​ Reviewed by yim PH on 8:18 PM Rating: 5

Entertainment

ads
Powered by Blogger.