Insurance

728x90

សាកសព​ជន​រងគ្រោះ​លើ​យន្ត​ហោះ​តៃវ៉ាន់ ៣នាក់​ត្រូវ​ បញ្ជូន​ទៅ​ចិន​ដី​គោក

តៃប៉ិ៖ សាកសពចំនួន ៣នាក់មកពីចិនដីគោក ដែលពួកគេបានស្លាប់នៅក្នុងធ្លាក់យន្តហោះ ក្រុមហ៊ុន TransAsia របស់កោះតៃវ៉ាន់ កាលពីសប្តាហ៍មុននោះ ត្រូវបានអាជ្ញាធរសម្រេច បញ្ជូនទៅកាន់កោះខេត្តសៀមិន របស់ប្រទេសចិនហើយ នៅថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ នេះ។


ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា សាកសពទាំងបីនាក់ត្រូវបានអម ដំណើរដោយសាច់ញាតិរបស់ពួកគេ ហើយធ្វើការចាកចេញពី ព្រលានយន្តហោះអន្តរជាតិ តៅយាន កោះតៃវ៉ាន់ សំដៅទៅខេត្ត សៀមិន របស់ចិន កាលពីព្រឹកមិញនេះ។ នេះបើតាមការ អះអាងពីលោក មែន ហុងវៃ ប្រធានការិយាល័យដឹកជញ្ជូន ឆ្លងកាត់កោះតៃវ៉ាន់។


ដោយឡែកគ្រួសារនៃសាកសពចំនួន ២៦នាក់ ដែលមកពីចិនដីគោកដែរនោះ កំពុងតែធ្វើការ សម្រេចចិត្ត ថាតើពួកគេគួរធ្វើពិធីបូជាសពនៅតៃវ៉ាន់ ឬ ក៏ត្រូវបញ្ជូនត្រឡប់ទៅចិនវិញដែរ។


គួរបញ្ជាក់ថា អ្នកដំណើរនៅលើយន្តហោះ TransAsia ទាំងអស់មាន ៥៣នាក់ ក្នុងនោះ ៣១នាក់មកពីចិនដីគោក និង ២២នាក់ជាជនជាតិតៃវ៉ាន់។ ក្រោយគ្រោះថ្នាក់នោះ អ្នកបម្រើ ការងារលើយន្តហោះម្នាក់ និង អ្នកដំណើរ ១៤នាក់ បានរួចរស់ជីវិត បន្ទាប់ពីយន្តហោះនោះ ត្រូវពីឡុតបញ្ជាចុះចតក្នុងទន្លេ ដើម្បីបញ្ចៀសគ្រោះធំជាងនេះ។


រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះនៅតែបន្តរុករកនៅតាមដងទន្លេ គីលុង ដើម្បីស្វែងរក អ្នកបាត់ខ្លួន ៣នាក់ផ្សេងទៀត។ ដោយឡែកពិធីកាន់មរណៈទុក្ខ នៅទូទាំងប្រទេស នឹងត្រូវធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ស្អែកនេះ នៅទីក្រុងតៃប៉ិ៕



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1CKl6Yu

via IFTTT
សាកសព​ជន​រងគ្រោះ​លើ​យន្ត​ហោះ​តៃវ៉ាន់ ៣នាក់​ត្រូវ​ បញ្ជូន​ទៅ​ចិន​ដី​គោក សាកសព​ជន​រងគ្រោះ​លើ​យន្ត​ហោះ​តៃវ៉ាន់ ៣នាក់​ត្រូវ​ បញ្ជូន​ទៅ​ចិន​ដី​គោក Reviewed by yim PH on 2:19 PM Rating: 5

Entertainment

ads
Powered by Blogger.