Insurance

728x90

យុវជន​ម្នាក់​ត្រូវគេ​ចាក់​មួយ​ដែកឆាប​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ ក្នុង​ជំលោះ​រាំ​ធុងបាស់​ពេលយប់​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នា​ក់បាន​ដេក​ដួល​ស្លាប់​ធ្លាយ​ពោះ​ដោយសារ​គេ​ចាក់​នឹង​ដែកឆាប នៅនឹងកន្លែង​កើតហេតុ​ខណៈពេល​រូបគេ​ព្យាយាម​ចូលទៅ​ឃាត់​យុវជន​២​ក្រុម​ឈ្លោះ​គ្នា​ដែល​ផ្ទុះ​ការបើកឆាក​ប្រយុទ្ធ​យ៉ាង​ច្របូកច្របល់​ក្នុ​ពិធី​រាំ​ធុងបាស់​ពេ​យប់​នៅ​សាលា​បុណ្យ កាលពី​វេលា​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃទី​០៦ ខែ​កម្ភៈ ឆ្នាំ​២០១៥ នៅ​សាលា​បុណ្យ​អូរសណ្តាន់​ចាស់​ស្ថិត​ក្នុងភូមិ​អូរសណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​


​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹ​ថា​៖ យុវជន​រងគ្រោះ​មានឈ្មោះ គល់ យ៉ា អាយុ​២៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ យ៉ង់ ហុង អាយុ​២៣​ឆ្នាំ មានកូន​ប្រុស​ម្នាក់ រស់នៅក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។


​យុវជន​ឈ្មោះ អ៊​ន សុ​ភី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរសណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ដែលជា​សាក្សី​ក្នុង​ហេតុ​ការ​ណ៏​ច​ខាងលើនេះ បាន​រៀបរាប់​អោយ​អ្នកយកព័ត៌មាន​ដឹងថា​៖ នៅ​យប់កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ចូលរួម​រាំលេង​កំសាន្ត​ជាមួយ និង​រូបគេ នៅក្នុង​កម្មវិធី​បុណ្យ ពេល​កំពុងតែ​រាំលេង​ក៏មាន​ជម្លោះ​រវាង​យុវជន​២​ក្រុម​នៅក្នុង​វង់រាំ បន្ទាប់ពី​ឃើញ​ដូច្នេះ​ជនរងគ្រោះ​ក៏បានរ​ត់ទៅ​ឃាត់​គេ ដើម្បី​កុំអោយ​មានការ​ឈ្លោះប្រកែក​គ្នា ខណៈ​កំពុងតែ​ចូលទៅ​ឃាត់ ក៏​ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​ក្នុងចំនោម​យុវជន​ទាំង​២​ក្រុម​នោះ បាន​ចាក់​មកលើ​យុវជន​រងគ្រោះ​មួយ​ដែកឆាប​មុខ​៣ ចំ​ដោះ​ខាងឆ្វេង​ជំរៅ​៣​សង់ទីម៉ែត្រ បណ្តាលអោយ​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​


លោក យឹម សុផល នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ ក្រោយពី​កើតហេតុ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅពិនិត្យ​នៅ​កន្លែង​កើត ហេតុ​ភ្លាមៗ តែ​ពេលនោះ​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ទៅហើយ សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​តាម​ចាប់​ជនល្មើស​។ ចំណែក​សព​ជនរងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​


​ព្រឹក​ឡើង​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ម៉ាង រី (​ហៅ​ពៅ​) អាយុ​៣០​ឆ្នាំ​បាន​នៅ​ចំណុច​ភូមិ​ប៉ា​ហ៊ី ឃុំ​ទឹក​ហូត ខណៈដែល​ជនល្មើស​កំពុង​សំរាក​ព្យាបាល​របួស​នៅផ្ទះ​ពេទ្យ​ឯកជន​នៅ​ទីនោះ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សរ​ភាព​ថា​៖ រូបគេ​មាន​ទីលំនៅ​ក្នុងភូមិ​អូរសណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។ មូលហេតុ​នាំ​អោយគេ​ចាក់ទៅលើ​ជនរងគ្រោះ មកពី​ជនរងគ្រោះ​បាន​វាយ និង​ចាក់​ខ្លួន​នឹង​ដែកខៃ​ចំ​កំ​ពួន​ជើង​គេ​មុន និង​វាយ​មកលើ​រូបគេ​យ៉ាង​ចាស់ដៃ​ទៀតផង ពេល​ជនរងគ្រោះ និង​បក្ខពួក​ប្រតាយប្រតប់​ជាមួយ និង​ខ្លួន ពេលនោះ​គេ​ក៏​ចេះតែ​ចាក់ៗ​ទៅ​មិនដឹងថា​ត្រូវចំ​អ្នកណា​ទេ ព្រោះ​បក្ខពួក​ខាង​ជនរងគ្រោះ​មាន​គ្នាច្រើន​មក​វាយ​រូបគេ​តែម្នាក់ឯង​។​


ទោះ​ជនល្មើស​ឆ្លើយ​ការពារ​ខ្លួន​ក៏ដោយ សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿងនេះ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បីអោយ​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បន្ថែម​បញ្ជូន​ជនល្មើស​ទៅកាន់​តុលាការខេត្ត​ចាត់ការ​បន្ត តាមផ្លូវ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​ ​


KA-01239 KA-01252 KA-01244



យុវជន​ម្នាក់​ត្រូវគេ​ចាក់​មួយ​ដែកឆាប​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ ក្នុង​ជំលោះ​រាំ​ធុងបាស់​ពេលយប់​ យុវជន​ម្នាក់​ត្រូវគេ​ចាក់​មួយ​ដែកឆាប​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ ក្នុង​ជំលោះ​រាំ​ធុងបាស់​ពេលយប់​ Reviewed by yim PH on 2:13 PM Rating: 5

Entertainment

ads
Powered by Blogger.