Insurance

728x90

អាជីវករ វេលុយវីង ត្រូវជនសង្ស័យ ប្រដាប់អាវុធខ្លី ប្លន់យក លុយអស់ ជាង ៥០លានរៀល ពេល ជិៈម៉ូតូ ត្រឡប់ទៅផ្ទះ

រតនគិរីៈ អាជីវករវេលុយវីង ដែលមានប្តីឈ្មោះ ជា សារឿន អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ ជ្រៀន ផល្លី អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិ៧មករា សង្កាត់ ឡាបានសៀក ។ ចំណែកឯកន្លែង វេលុយវីង មានទីតាំង នៅខាងត្បូង ផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។


ក្នុងហេតុការណ៍ អំពើប្លន់នេះ ត្រូវបានបុរសជាប្តី ប្រាប់ឲ្យដឹងថា កាលពីវេលា ម៉ោង៦និង១៥នាទី ល្ងាថ្ងៃទី០៩ ខែកុម្ភៈ រូបគាត់ឌុបប្រពន្ធ និងមានប្អូនថ្លៃ ជិះម៉ូតូតាម ក្រោយត្រឡប់ ទៅផ្ទះដូចសព្វដង លុះបានចំងាយ ប្រមាណ៨០០ ទៅ៩០០ម៉ែត្រ មកដល់ចំណុច ខាងកើត ព្រលានយន្តហោះ ស្រាប់តែ មានជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ មកស្ទាក់អោយឈប់ រួចជនសង្ស័យ ជាអ្នកឌុបដក កាំភ្លើងខ្លី មកភ្ជង់គាត់។ ជនរងគ្រោះជាប្តី ប្រាប់បន្តទៀតថា ជនសង្ស័យម្នាក់ទៀត ដែលជិះខាង ក្រោយលោត ទៅដណ្តើមយក សោរម៉ូតូ រួចចាក់គូទ ខាងក្រោយ ដែលដាក់ថង់ លុយក្នុងនោះ ហាក់បីដូច ជាជនសង្ស័យខាងលើ តាមដានពួកគាត់ ជាយូរមកហើយ។


ជនរងគ្រោះបាន បញ្ជាក់ឲ្យដឹង ទៀតថា លុយដែលជន សង្ស័យដណ្តើម យកទៅនោះ មានចំនួន ៥១លានរៀល ហើយជនសង្ស័យ មុននឹងជិះម៉ូតូ រត់គេចខ្លួន បានគំរាមពួកគាត់ មិនអោយស្រែក ឆោឡោនោះទេ ពោលគឺបើហ៊ានស្រែក ពួកវានិងបាញ់។


បច្ចុប្បន្នជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ដើម្បីស្រាវជ្រាវ រកជនល្មើស ខាងលើយក មកផ្តន្ទាទោស តាមច្បាប់។

សូមបញ្ជាក់ ផងដែរថា កន្លែងដែលជនសង្ស័យ ធ្វើសកម្មភាព យ៉ាងគឃ្លើននេះ មានសភាពអ៊ូរអរ ពោលគឺមានអ្នក ដំណើរឆ្លងកាត់ មិនដាច់នោះទេ ជាចំណុច កណ្តាលបេះដូង ក្រុងបានលុង ។ គេរង់ចាំមើលថា តើសមត្ថកិច្ចអាច ចាប់ជនល្មើស ខាងលើនេះ មកផ្តន្ទាទោស តាមច្បាប់ បានដែរឫទេ?







ផ្តល់សិទ្ធដោយ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1KHThiE

via IFTTT
អាជីវករ វេលុយវីង ត្រូវជនសង្ស័យ ប្រដាប់អាវុធខ្លី ប្លន់យក លុយអស់ ជាង ៥០លានរៀល ពេល ជិៈម៉ូតូ ត្រឡប់ទៅផ្ទះ អាជីវករ វេលុយវីង ត្រូវជនសង្ស័យ ប្រដាប់អាវុធខ្លី ប្លន់យក លុយអស់ ជាង ៥០លានរៀល ពេល ជិៈម៉ូតូ ត្រឡប់ទៅផ្ទះ Reviewed by yim PH on 2:30 PM Rating: 5

Entertainment

ads
Powered by Blogger.