ហេតុអ្វីខ្ញុំនៅតែក្អក បន្ទាប់ពីខ្ញុំ ឈប់ជក់បារី?
ទោះបីវាមិនមែន ជារឿងទូទៅក៏ដោយ, មនុស្សមួយចំនួន រកឃើញថា ពួកគេហាក់ដូចជា ក្អកខ្លាំងជាធម្មតា បន្ទាប់ពីពួកគេឈប់ជក់បារី ។ ជាទូទៅ ការក្អកកើតមាន មួយរយៈប៉ុណ្ណោះ ហើយវាអាចជាសញ្ញា ដែលខ្លួនរបស់អ្នកកំពុងតែ ជារសះស្បើយ ។ ហេតុអ្វីបានជា មនុស្សមួយចំនួន ហាក់ដូចជាក្អកខ្លាំង ជាធម្មតាបន្ទាប់ ពីឈប់ជក់បារីនោះ គឺមិនទាន់ដឹងច្បាស់ នោះទេ។
ការពន្យល់មួយគឺថា នៅពេលដែលសួត ជាសះស្បើយ, រោមឆ្មារៗ នោះចាប់ផ្តើម ធ្វើការឡើងវិញ ។ នៅពេលដែលរោមឆ្មារនោះ មានបំណងដើម្បីសម្អាត ម៉ូលេគុលតូចៗដែលបាន ស្រូបចូល, វាអាចនាំឲ្យមានការក្អក។ ដើម្បីបន្ថយការក្អក ក្នុងពេលនោះ, សូមសាកល្បង ក្រេបទឹកបន្តិច ។
ប្រសិនបើការក្អកនៅមាន ដដែលលើសពី៨សប្តាហ៍ ឬប្រសិនបើការក្អក គួបផ្សំនឹងការមានស្លេស ឬឈាម ឬរំខានដល់ ដំណេករបស់អ្នក, សូមទៅជួបគ្រូពេទ្យដើម្បី ពិនិត្យមើលចំពោះ មូលហេតុធ្ងន់ធ្ងរ ដែលបង្ក ឲ្យក្អកនេះ៕
ផ្តល់សិទ្ធិដោយ Lookingtoday
from Khmernote - The best entertainment website in Cambodia http://ift.tt/1945VNq
via IFTTT