អ្នកវិភាគ៖ គណបក្សប្រជាជនកម្ពុជានៅតែប្រើប្រាស់ប្រព័ន្ធបក្ខពួកនិងក្រុមគ្រួសារនិយម
លោក ហ៊ុន ម៉ានី (រូបកណ្តាលខាងស្តាំ) កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរលើកម្រាលព្រំក្រហមក្នុងអំឡុងពេលពិធីបុណ្យខួបទី៣៤នៃការដួលរលំនៃរបបខ្មែរក្រហមកាលពីឆ្នាំ១៩៧៩ ដែលបានប្រព្រឹត្តធ្វើនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣។ (AP Photo/Heng Sinith) គង់ សុឋានរិទ្ធ 05 កុម្ភៈ 2015 វីអូអេខ្មែរ ភ្នំពេញ— ក្រុមអ្នកតាមដានសភាពការណ៍នយោបាយមើលឃើញអត្ថន័យតិចតួចកើតចេញពីការកែទម្រង់របស់គណបក្សប្រជាជនកម្ពុជា។ គណបក្សកាន់អំណាចអស់រយៈពេលជាងបីទសវត្សមកនេះបានប្រកាសនៅក្នុងសមាជវិសាមញ្ញរបស់ខ្លួនដែលបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យទី១ខែកុម្ភៈថា ការកែទម្រង់គឺជាអាយុជីវិតរបស់គណបក្ស។ ការប្តេជ្ញាចិត្តបែបនេះធ្វើឡើង ក្រោយពីគណបក្សប្រជាជនកម្ពុជាបានបាត់បង់អាសនៈនៅក្នុងរដ្ឋសភាចំនួន២២អាសនៈក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣។ ការបាត់បង់នេះគឺជាលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលខុសពីការរំពឹងទុករបស់គណបក្សចាស់វស្សាមួយនេះ។ ដំណាលគ្នានេះ វាក៏ជារំញោចដល់គណបក្សប្រជាជនកម្ពុជាឲ្យសើរើឡើងវិញនូវរូបភាពនានានៅជុំវិញខ្លួន។ ក្នុងន័យនេះ គណបក្សកាន់អំណាចបានសម្រេចពង្រីកវិសាលភាពនៃកម្លាំងនយោបាយផ្ទៃក្នុងរបស់ខ្លួនតាមរយៈបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលថ្មីចំនួន៣០៦រូប បន្ថែមពីលើសមាជិកដែលមានស្រាប់ចំនួន២៦២រូប។ ដូច្នេះសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាកើនដល់៥៦៨រូបក្នុងពេលបច្ចុប្បន្ននេះ។ គណៈកម្មាធិការកណ្តាលនេះគឺជាក្បាលម៉ាស៊ីននយោបាយដ៏សំខាន់បំផុតរបស់គណបក្សដែលមានអំណាចសម្រេចលើកិច្ចការ រួមនិងផែនការនយោបាយរួមសម្រាប់យកទៅអនុវត្ត គឺខុសពីគណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សដែលមានតួនាទីធ្វើការសម្រេចកិច្ចការនយោបាយចាំបាច់ប្រចាំថ្ងៃ។ គណៈកម្មការអចិន្ត្រៃយ៍មានសមាជិកសរុបចំនួន៣៤រូប ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំកំពូលខ្ពស់បំផុតរបស់គណបក្ស។ យោងតាមលោកឈាង វុន សមាជិកថ្មីរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ដ្ររបស់គណបក្សនេះ ឲ្យដឹងថា ការបោះឆ្នោតបញ្ចូលសមាជិកគណៈកម្មាធិការថ្មីរបស់គណបក្សគឺជាការកែទម្រង់ដឹកនាំបក្សដ៏ចាំបាច់មួយ។ លោក ឈាង វុន ពន្យល់ថា ការណ៍នេះបង្ហាញអំពីការបញ្ចូលសមាជិកថ្មីជាស្ដ្រីយ៉ាងច្រើននិងកម្លាំងដឹកនាំជាយុវជនជំនាន់ថ្មីច្រើនទៀត។ សមាជិកថ្មីដែលជាយុវជនរបស់គណបក្សប្រជាជនកម្ពុជានោះ មានចំនួនសរុបជាង៨០នាក់។ លោក ឈាង វុន លើកឡើងថា […] http://ift.tt/eA8V8J
អ្នកវិភាគ៖ គណបក្សប្រជាជនកម្ពុជានៅតែប្រើប្រាស់ប្រព័ន្ធបក្ខពួកនិងក្រុមគ្រួសារនិយម
Reviewed by yim PH
on
9:41 AM
Rating: