Insurance

728x90

បើកម៉ូតូលឿន ជ្រុលចង្កូត បុករបាំងដែក ចែកទ្រូងផ្លូវ ស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់យុវជនខាងលើបើកម៉ូតូ លឿនជ្រុលទៅបុក របាំងដែកចែកទ្រូងផ្លូវ កាលពី វេលាម៉ោង ជិត១១ យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍ជ័យ ។


មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះ មានឈ្មោះ យ៉ុង វ៉យ អាយុ២១ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ម្តុំស្ទឹងមានជ័យ ស្នាក់នៅក្នុងការដ្ឋាន សំណង់ មានស្រុក កំណើត នៅឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1cw-4818 ។


មន្រ្តីនគរបាលបានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកបរក្នុងទិស ដៅពីលិចទៅកើត ក្នុងល្បឿនលឿន ពេកទើបគ្រប់គ្រង លែងបានក៏ជ្រុល ចង្កូតទៅ បុករនាំង ពុះចែកទ្រូងផ្លូវបែបនេះ បណ្តាលឲ្យស្លាប់ខ្លួន ចំណែកម៉ូតូវិញ គ្រាន់តែរងការ ខូចខាត បន្តិចបន្តួចប៉ុណ្ណោះ។


បើតាមក្រុមគ្រួសារ វិញបានឲ្យដឹងថា ម៉ូតូ ដែលជនរងគ្រោះជិះនេះ គេទើបតែទិញ បាន ប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយគេពុំដែលដើរលេងយប់នោះទេ ទើបតែយប់កើត ហេតុមិន ដឹងថាគេដើរលេងទៅណាទេទើបជ្រុលយប់ហើយ ប្រឹងបើកលឿនរហូត ជួបគ្រោះថ្នាក់ បែបនេះ។


ក្រោយពេលកើតហេតុនគរបាល បានចុះទៅវាស់វែង និងបានប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវប្រគល់ទៅឲ្យ នគរបាល នៃស្នងការដ្នាន រាជធានីភ្នំពេញ យកទៅរក្សា ទុកជាបណ្តោះអាសន្ត៕


Hong-0234


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/197Fjeh

via IFTTT
បើកម៉ូតូលឿន ជ្រុលចង្កូត បុករបាំងដែក ចែកទ្រូងផ្លូវ ស្លាប់ បើកម៉ូតូលឿន ជ្រុលចង្កូត បុករបាំងដែក ចែកទ្រូងផ្លូវ ស្លាប់ Reviewed by yim PH on 11:01 AM Rating: 5

Entertainment

ads
Powered by Blogger.