Insurance

728x90

បុរស​ម្នាក់​បាក់​កជើង​ខាងស្ដាំ និង​រយះ​ប្រអប់ជើង​ស្ដាំ ខណៈ​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពេញទំហឹង​

​ខេត្តបន្ទាយមានជ័យ​៖ បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​C125 ត្រូវ​រថ​រថយន្ត ISUZU មួយ​បាំង​កន្លះ​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​បុក​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បាក់ កជើង​ខាងស្ដាំ និង​រយះ​ប្រអប់ជើង​ស្ដាំ ។ ​ដោយ​ម៉ូតូ និង​រថយន្ត​ខូចខាត​ដូចគ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ 56A ត្រង់ចំណុច​ភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​


លោក សន គឹមសួគ៌​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​ជើងគោក ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អោយដឹងថា គ្រោះ ថ្នាក់ ចរាចរណ៍​នោះ​បង្កឡើង​ដោយ​រថយន្ត ISUZU មួយ​បាំង​កន្លះ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​បាត់ដំបង 2A-2160 សេរី​ឆ្នាំ​1997 ចង្កូត​ស្ដាំ បើកបរ​ដោយ​ឈ្មោះ​ឈុន ឆវី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​រ៉ា​ឃុំ​ធិបតី ស្រុក​ម៉ោង​ឫស្សី ខេត្ត​បាត​ដំបង បើក​ក្នុង ទិសដៅ​ពី​ត្បូង​ទៅ​ជើងបាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ បន្ទាយ មានជ័យ 1E-5248 បើកបរ​ទិសដៅ​បញ្ច្រាសទិស​គ្នា ដោយ​ឈ្មោះ​តុំ សុធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​គោក​រកា ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បាក់​កជើង​ខាងស្ដាំ និង​រយះ​ប្រអប់ជើង​ស្ដាំ ។


លោក​បាន​បន្តទៀតថា បន្ទាប់ពី​កើតហេតុ បុរស​ម្ចាស់​រថយន្ត ISUZU ត្រូវបាន​ឃាត់ខ្លួន រីឯ​ជន​រង គ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​។ ចំណែក​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​៕ ដោយ យី​ហាំង​ ​


KA-20150201-WA0020 KA-20150201-WA0021



បុរស​ម្នាក់​បាក់​កជើង​ខាងស្ដាំ និង​រយះ​ប្រអប់ជើង​ស្ដាំ ខណៈ​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពេញទំហឹង​ បុរស​ម្នាក់​បាក់​កជើង​ខាងស្ដាំ និង​រយះ​ប្រអប់ជើង​ស្ដាំ ខណៈ​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​បញ្ច្រាសទិស​គ្នា​បុក​ចំ​ពេញទំហឹង​ Reviewed by yim PH on 1:45 PM Rating: 5

Entertainment

ads
Powered by Blogger.