ក្មេងស្រីជំទង់ម្នាក់រត់ទៅ ដេកឲ្យរថភ្លើងកិនដាច់ជើង ព្រោះប្រឡងធ្លាក់ ខ្លាចឪពុកម្តាយស្តីបន្ទោស
ស្លូវ៉ាគី៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់រស់នៅប្រទេសស្លូវ៉ាគី បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយដេកឲ្យរថភ្លើងកិន ដាច់ជើងទាំងសងខាង ព្រោះតែនាងប្រឡងធ្លាក់ហើយមិនហ៊ានប្រាប់ឪពុកម្តាយ។
ប៉ូលីសនិយាយថា ក្មេងស្រីរងគ្រោះឈ្មោះ Jesika Tothova ប៉ុនប៉ងសម្លាប់ខ្លួននៅពេលដឹងថានាង ប្រឡងធ្លាក់មុខ វិជ្ជាគណិត គីមី និងរូបវិទ្យាហើយនាងក៏កើតអារម្មណ៍តឹងតែងក្នុងចិត្តព្រោះខ្លាចឪពុកម្តាយ ស្តីបន្ទោសទើបគិតខ្លីរត់ ទៅកាន់ផ្លូវរថភ្លើងដេករង់ចាំឲ្យវាកិន មួយសន្ទុះក្រោយមករថភ្លើងបានមកដល់ហើយក៏កិនដាច់ជើងទាំងពីររបស់ Tothova តែម្តង។
បុគ្គលិកនៅស្ថានីយរថ ភ្លើងដែលបានឃើញហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ច ភ្លាមៗផងដែរហើយក្មេងស្រីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ប៉ូលីសមិនបានចោទប្រកាន់ លើអ្នកបើកបរ រថភ្លើងទេ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1zNWs5p
via IFTTT
ក្មេងស្រីជំទង់ម្នាក់រត់ទៅ ដេកឲ្យរថភ្លើងកិនដាច់ជើង ព្រោះប្រឡងធ្លាក់ ខ្លាចឪពុកម្តាយស្តីបន្ទោស
Reviewed by yim PH
on
4:46 PM
Rating: