Insurance

728x90

ត្រាក់ទ័រ​វៀតណាម ចេញ​ចូលមក​ដឹកឈើ​ប្រណីត លើ​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ប៉ុស្តិ៍​៥ តាម​អំពើ​ចិត្ត ដោយ​មេការ លោក ហ៊ុន ជា កាង​ពីក្រោយ និង​មានការ​ឃុបឃិត​ពី​លោ​កមេ​ប៉ុស្តិ៍

​ខេត្តមណ្ឌលគិរី​៖ ត្រាក់ទ័រ​វៀតណាម ច្រើនសិប​គ្រឿង​ឆ្លង់ដែន​ចូល​ដី​ខ្មែរ ត្រង់ចំណុច​អូរ​ដៃ​ព្រះ ស្ថិតក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចាប់បាន​៥​គ្រឿង នឹង​ជនជាតិ​វៀតណាម​៤​នាក់ កាល​ថ្ងៃទី​៧ គុ​ម្ភៈ ឆ្នាំ​២០១៥ ហើយ​ច្រើន​គ្រឿង​ទៀត​កំពុង​លាក់​ក្នុងព្រៃ​ជ្រៅ ជំនាញ​កំពុង​រុក​រកតែ​មិនទាន់មាន​តម្រុយ​នៅឡើយ​។ តែ​គេ​ដឹងថា ត្រាក់ទ័រ​ទាំងនោះ បាន​ចូលមក​ដឹកឈើ​ក្នុង​ទឹកដី​ខ្មែរ ដោយមាន​មេការ លោក ហ៊ុន ជា ជា​ខ្នងបង្អែក​សម្រួល​ចេញចូល​គ្រប់បែបយ៉ាង​។​


​ករណី​ការនាំ​គ្រឿងចក្រ​បរទេស​ចូល​ដឹកឈើ​ខុសច្បាប់ ត្រូវបាន​ប្រជា​សហគមន៍​រាយការណ៍​ថា កើតមាន​ច្រើន​ឆ្នាំ​មកហើយ​នៅ ស្រុក​ពេ​ជ្រា​ដា តែ​ការបង្ក្រាប់​របស់​អាជ្ញាធ​រ ហាក់បីដូច​នៅមាន​ក​ម្រឹត ពីព្រោះ​ក្រុម​ឈ្មួញ​ខ្មែរ​រកស៊ី​ឈើ ភាគច្រើន​ជាម​ន្ត្រី​មាន​សមត្ថកិច្ច និង​មាន​ខ្នងបង្អែក​ធំៗ​ទៅ​ពី​ភ្នំពេញ កន្លងមក​គ្មាន​មន្ត្រី​ជំនាញ​ហ៊ាន​ចាប់ ឬ​បង្ក្រាប​នោះទេ​ព្រោះ​ខ្លាច​អំណាច​អ្នកការ​បទល្មើស​នោះ​។


​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា មាន​អ្នកមានអំណាច​ម្នាក់​ចេញមុខ​ទៅ​កាង​ឲ្យ​ជនជាតិ វៀតណាម យក​អាត្រា​ក់ទ័រ​ចំនួន​ជាង​៣០​គ្រឿង ចូលមក​ទឹកដី​ខ្មែរ​តាម​ច្រករបៀង ឈ្មោះ​ប៉ុស្តិ៍​៥ ស្ថិតក្នុង ទឹកដី​ស្រុក​ពេ​ជ្រា​ដា មក​កាប់​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ និង កកោះ​ដែល​ឡាំង​ជា​ជ្រុង​មាន​ប្រវែង ២​ទៅ​៥​ម៉ែត្រ ដើម្បី​ដឹកចេញទៅ​ប្រទេស​វៀតណាម​។ នៅ​ល្ងាច​ថ្ងៃទី​៧​កុម្ភៈ នេះ​អ្នកយក ព័ត៌មាន​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការ​ភ្លឺ​ពី​លោកនាយ​ប៉ុស្តិ៍​៥​ដែល ជា​ច្រករបៀង​នោះបានទេ ដើម្បី​បញ្ជាក់ ការចូល​ត្រាក់ទ័រ​ទាំងនោះ បាន អនុញាត ឬ​យ៉ាងណា​។​


លោក​កែវ សុ​ភ័​ក្រ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ដែល​គ្រប់គ្រង​ដែន​ព្រៃ​ការពារ​បាន​ឲ្យ​ដឹងថា ការចុះ​ប​ង្រា្ក​ប​នេះ​ជំនាញ​សហការ​ជាមួយ សមត្ថកិច្ច​នគរបាល​រួម​នឹង​ព្រះរាជអាជ្ញារង មួយរូប​ផងដែរ​។ ការចុះ​បង្ក្រាប​សមត្ថកិច្ច​បាន​ចាប់បាន​ត្រាក់ទ័រ​ចំនួន​៥​គ្រឿង និង​ឃាត់ខ្លួន ជនជាតិ​វៀតណាម​បាន​ប្រាំ​នាក់​ផងដែរ ។ លោក​បាន​បន្តថា ត្រាក់ទ័រ​ដឹកឈើ​ល្មើសច្បាប់ រួម​និង​មនុស្ស​នោះ សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពុង អូស​និង​ដឹកជញ្ជូន​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕ ដោយ ផ្កា​ច័ន្ទ​ ​


KA-20MDKA-24MD KA-25MD KA-22MD KA-11MD-(2) KA-9MD



ត្រាក់ទ័រ​វៀតណាម ចេញ​ចូលមក​ដឹកឈើ​ប្រណីត លើ​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ប៉ុស្តិ៍​៥ តាម​អំពើ​ចិត្ត ដោយ​មេការ លោក ហ៊ុន ជា កាង​ពីក្រោយ និង​មានការ​ឃុបឃិត​ពី​លោ​កមេ​ប៉ុស្តិ៍ ត្រាក់ទ័រ​វៀតណាម ចេញ​ចូលមក​ដឹកឈើ​ប្រណីត លើ​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ប៉ុស្តិ៍​៥ តាម​អំពើ​ចិត្ត ដោយ​មេការ លោក ហ៊ុន ជា កាង​ពីក្រោយ និង​មានការ​ឃុបឃិត​ពី​លោ​កមេ​ប៉ុស្តិ៍ Reviewed by yim PH on 7:41 PM Rating: 5

Entertainment

ads
Powered by Blogger.