កម្មករចំការម្រេច ៥នាក់ត្រូវនគរបាលចាប់ខ្លូន ដោយជាប់សង្ស័យលក់ចែកចាយគ្រឿងញៀន
ខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្តមណ្ឌលគិរី បានចុះ ប្រតិបត្តិការបង្ក្រាប ក្រុមជួញដូរ ថ្នាំ ញៀនបានជាបន្តបន្ទាប់ និងឃាត់ខ្លួនបុរសចំនួន៥នាក់ ពាក់ពន្ធ័គ្រឿងញៀននោះ។ ការចុះបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចចំការម្រេច ស្ថិតក្នុងភូមិពូលូង សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកវរៈសេនីយ៍ទោ ឡេវ ប៉ុន នាយរងការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្តបានឲ្យដឹងថា ការចុះបង្ក្រាបនោះ សមត្ថកិច្ចនគរបាលបានឃាត់ ខ្លួនបុរស៥នាក់ ដែលពាក់ព័ន្ធគ្រឿងញៀន ១.ឈ្មោះ អុន ព្រុយ ហៅម៉ៅ អាយុ៣៤ឆ្នាំ ២.ឈ្មោះច័ន្ទ តារារិត ហៅឡាក់អាយុ២៣ឆ្នាំ ៣.ឈ្មោះឡេងសុខាហៅក្រឹមអាយុ៣៣ឆ្នាំ ៤.ឈ្មោះវឿន ស្រង់ហៅស្រង់អាយុ២០ឆ្នាំ ៥.លន់ ចិត្រា ហៅពេជ្រ អាយុ១៦ឆ្នាំ ។ ជនសង្ស័យទាំង៥នាក់ ជាកម្មករចំការម្រេច ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ដែលជារបស់ថៅកែមានឈ្មោះលីមួយហេងនៅរាជធានីភ្នំពេញ។
លោកបានបន្តថា ការចុះប្រតិបត្តិការនាពេលនោះសមត្ថកិច្ច បានរកឃើញវត្ថុតាងរួមមាន សាធាតុញៀនមេតំហ្វេតាមីនហៅម៉ាទឹក កកមួយកញ្ចប់. លុយ១លាន៥ម៊ឺនរៀល លុយដុល្លា៦ដុល្លាទូរស័ព្ទដៃ៣គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿងផងដែរ។ ជន សង្ស័យទាំង៥នាក់ សមត្ថកិច្ចនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពុងសាកសួរកសាងសំណុំ រឿងដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងចាត់ការតាមច្បាប់៕ ដោយ ឥឦសាន២