Insurance

728x90

អត្ថប្រយោជន៍ទាំង ៥យ៉ាង ទទួលបានពីផ្លែប៉េងប៉ោះ

បរទេស៖ ផ្លែប៉េងប៉ោះជាអាហារ ដ៏ល្អបំផុត សម្រាប់សុខភាព ព្រោះវាមានផ្ទុកនូវ សារធាតុ ជាច្រើនដូចជា វិតាមីន A, B, C, E និង K ដែលអាចជួយពង្រឹង ប្រព័ន្ធភាពស៊ាំ បេះដូង និងសរសៃរឈាម ឲ្យមានដំណើរការល្អ។ លើសពីនេះទៅទៀត ផ្លែប៉េងប៉ោះ ក៏មានផ្ទុកនូវជាតិរ៉ែ មួយចំនួនដូចជា ដែក កាល់ស្យូម ស្ពាន់ ផូស្វ័រ និង ប៉ូតាស្យូម ដែលអាចជួយ បន្ថយជាតិកូឡេស្តេរ៉ុល និងជំនួយដល់ការរំលាយអាហារ បានទៀតផង។ ក្រៅពីនេះ ផ្លែប៉េងប៉ោះ ក៏ត្រូវបានគេប្រើប្រាស់ ជាឱសថបុរាណ សម្រាប់កែខៃបញ្ហាសុខភាពទាំង ៥យ៉ាង ដូចខាងក្រោម៖


១. ចាញ់កូន


ស្ត្រីមានផ្ទៃពោះភាគច្រើន តែងកើតមានអាការចង្អោរ ឬក្អួតជារៀងរាល់ព្រឹក ដែលគេច្រើននិយាយថា ចាញ់កូននោះ អាចសាកល្បងជាមួយនឹង ការផឹកទឹកប៉េងប៉ោះទុំ នៅពេលភ្ញាក់ពីដំណេក នឹងអាចជួយកាត់បន្ថយ អាការចាញ់កូនបាន។


២. ការរលាកស្បែក ពីពន្លឺព្រះអាទិត្យ


ដោយគ្រាន់តែយកផ្លែប៉េងប៉ោះ មកលាយជាមួយនឹង ទឹកដោះគោដូង រួចលាបនៅលើស្បែក ដែលកំពុងមានបញ្ហា វានឹងអាចជួយបង្រួមរន្ធញើស និងកាត់បន្ថយអាការឈឺចាប់បាន។ លើសពីនេះទៅទៀត ការផឹកទឹកប៉េងប៉ោះ ឲ្យបានទៀងទាត់ ជារៀងរាល់ថ្ងៃ ត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បញ្ហាស្បែករលាកនឹង ជាសះស្បើយ ហើយថែមទាំងជួយកាត់បន្ថយស្នាម បានទៀតផង។


៣. បញ្ហាភ្នែកក្រហម


ការបរិភោគប៉េងប៉ោះចំនួន ២ ទៅ៣ ផ្លែមុនអាហារពេលព្រឹក អាចជួយកាត់បន្ថយបញ្ហា រង្វង់ខ្មៅងងឹត នៅក្រោមភ្នែក និងភ្នែកក្រហម បានយ៉ាងមាន ប្រសិទ្ធភាព។


៤. ជំងឺរាគរូស


តាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការផឹកទឹកប៉េងប៉ោះ លាយជាមួយនឹងទឹក១ កែវ អាចជួយដល់ ការរំលាយអាហារ និងជួយជំនួសធាតុចិញ្ចឹម ព្រមទាំងវិតាមីន ដែលបាត់បង់ ខណៈពេល អ្នកកើតជំងឺរាគរូសបាន។


៥. ថែរក្សាស្បែក


ប៉េងប៉ោះ អាចជួយឲ្យស្បែករបស់អ្នក មើលទៅមាន សភាពភ្លឺរលោង និងជួយបង្រួមរន្ធញើស ព្រមទាំងការពារការ កើតមុនបានទៀតផង ៕


hour-0981


ផ្តល់សិទ្ធិដោយ៖ Lookingtoday






from Khmernote - The best entertainment website in Cambodia http://ift.tt/16K0rqd

via IFTTT
អត្ថប្រយោជន៍ទាំង ៥យ៉ាង ទទួលបានពីផ្លែប៉េងប៉ោះ អត្ថប្រយោជន៍ទាំង ៥យ៉ាង ទទួលបានពីផ្លែប៉េងប៉ោះ Reviewed by yim PH on 10:16 AM Rating: 5

Entertainment

ads
Powered by Blogger.