យុវជនម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង បុកជាមួយឡានដឹកដីពេញទំហឹងបែកមុខខ្ទេចស្លាប់ក្នុងថ្លុកឈាម
ខេត្តកណ្ដាល៖ យុវជនម្នាក់បើកម៉ូតូមានភាពស្រវឹងក្នុងល្បឿនលឿនបានបុកជាមួយរថយន្តប្រភេទដឹកដី ខណៈកំពុងបើកបរបញ្ចាសទិសគ្នាពេឡទំហឹង បណ្តាលឲ្យបែកមុខខ្ទេចប្រះលលាដ៍ក្បាល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពី វេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវខេត្ត382 ត្រង់ចំណុចភូមិជ្រោយខ្សាច់ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះហេង ហឿន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងវាល ឃុំជ្រៅលាស់ ស្រុកពញ្ញឮ ខេត្តកណ្តាលជិះម៉ូតូ Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1-CG2929 ក្នុងសភាពស្រវឹងស្រាបើកបរពីត្បូងទៅជើង ខ្វះការប្រុងប្រយ័ត្ន បានបុកជាមួយរថយន្តប្រភេទដឹកដី១គ្រឿងមិនស្គាល់ ម៉ាក ពណ៌ស្លែចាស់ ពាក់ស្លាកលេខ នគរបាល 3-0104 ក្នុងដំណើរច្រាសទិសគ្នា។ ពេលជួបគ្រោះថ្នាក់ ឃើញសភាពមិនស្រួលអ្នកបើកបរមិនស្គាល់អត្តសញ្ញណបានរត់គេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានស្រាវជ្រាវរកគ្រួសារជនរងគ្រោះ ដើម្បីទទួលសពយយទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូសត្ថកិច្ចរក្សាទុករងចាំការដោះស្រាយ៕