ទាហ៊ានយោធភូមិភាគទី៤ ប្រើប្រាស់ឡានកងទ័ព GMC របស់អង្គភាពដឹកជញ្ជូនឈើប្រណីតល្មើសច្បាប់តាមអំពើ និងមានអ្នកចាំគ្រហឹមដាក់មន្ត្រីចង់បង្ក្រាប
ខេត្តឧត្តរមានជ័យ ៖ រថយន្តម៉ាក GMC នៃកងយោធពលខេមរៈភូមិន្ទ ជារបស់អង្គភាព យោធភូមិភាគទី៤ បានដឹកជញ្ជូនឈើប្រណីត ប្រភេទធ្នង់ ទាំង ២គ្រឿងពេញៗ ត្រូវបានសមត្ថកិច្ចបានឃាត់ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ ផ្លូវជាតិ RP១៧៤ ក្នុងភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ប៉ុន្តែបន្តិចក្រោយមក ក៏ដោះលែងទៅវិញ ដោយសារមានអន្តរាគមន៍ ។
ប្រភពបានឲ្យដឹងថា៖ រថយន្តកងទ័ព របស់ភូមិភាគទី៤ ដែលដឹកឈើប្រណីតខាងលើ ដឹកជញ្ជូនចេញពីចំណុច រលំជើងស្ពាន ក្នុងភូមិទំនប់ខ្នុរ ឃុំស្រុកត្រពាំងប្រាសាទ ឆ្ពោះទៅចំណុចអូរកូនតឹង ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ជាទីបញ្ជាការ។ ប្រជាពលរដ្ឋរិះគន់ថា សកម្មភាពដឹកជញ្ជូន បទល្មើសព្រៃឈើខាងលើជាបស់ អ្នកមានអំណាច ពិតជាប្រព្រឹត្តឡើងបានតាមតែអំពើចិត្ត ជាក់ស្ដែងការដឹកជញ្ជូន ឈើប្រណីតទាំងកណ្តាលថ្ងៃចែស ការប៉ងបង្ក្រាបគ្មានប្រសិទ្ធភាពទេ ហើយពរដ្ឋរិគន់បន្ធែមថាកងទ័ពចេញមុខចូលរួមបំផ្លាញព្រៃឈើហើយពេលនេះ ។
ដោយឡែកប្រជាពលរដ្ឋ ដែលទៅធ្វើសកម្មភាព កាប់អារឈើនិងដឹកជញ្ជូន តាមរយៈគោយន្តបន្តិចបន្តួច ត្រូវក្រុមមន្ត្រីជេរប្រមាថ មើលងាយ គាបសង្កត់គោះយកលុយ ឬមានរហូតចាប់ដាក់ពន្ធនាគារ ដែលជារឿងអយុត្តិធម៌បំផុត ចំពោះប្រជាពលរដ្ឋក្រីក្រ។ សមត្ថកិច្ចបានឲ្យដឹងថា ការដឹកជញ្ជូនឈើប្រណីត តាមរថយន្ត GMC ជាជំនួយរបស់សហរដ្ឋអាមេរិកដល់ក្រសួងការពារជាតិសម្រាប់បំរើវិស័យការពារជាតិ ត្រូវបានអង្គភាព យោធភូមិភាគទី៤ នាពេលកន្លងមក តែងតែដឹកជញ្ជូន ជាញឹកញាប់ចូលទៅក្នុង ទីបញ្ជាការ នៅចំណុចភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មិនដែលមាននរណា ក្បែរទេ គឺបទល្មើសនោះប្រព្រឹត្តទៅដោយរលូន៕