លេចធ្លាយរូបរាង HTC One (M9) ពណ៌មាសយ៉ាងស្អាត
ប្រភពពត៌មានបរទេសបានរំពឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីឈ្មោះរបស់តៃវ៉ាន់ គឺក្រុមហ៊ុន HTC អាចនឹងធ្វើ ការដាក់ បង្ហាញ Smartphone ជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី១ ខែមិនា ខាងមុខនេះ នៅទីក្រុង Barcelona ប្រទេស អេស្ប៉ាញ។ តែខណៈដាក់រំពឹងនៃថ្ងៃដាក់បង្ហាញមិនទាន់មកដល់ផង ស្រាប់តែពេលថ្មីៗនេះមានពត៌មាន លេចធ្លាយ រូបរាង HTC One (M9) ពណ៌មាសយ៉ាងស្រស់ស្អាតគួរអោយទាក់ទាញ ជាមួយនឹងសំបក Dot View Smart Case ផងដែរ តាមរយៈបណ្តាញសង្គមចិត្ត Weibo។
តាមរយៈរូបថតលេចធ្លាយនេះបង្ហាញអោយឃើញ HTC One (M9) មិនមានកាមេរ៉ាខាងក្រោយ២ ដូច One (M8) ឡើយ ប៉ុន្តែទំហំកាមេរ៉ា ត្រូវបានពង្រីកធំជាងមុន ដើម្បីបង្កើនសមត្ថភាពក្នុងការផ្តិតរូបភាព ចំលែកឯលក្ខណៈសម្បត្តិផ្សេងទៀត គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1Czi753
via IFTTT
លេចធ្លាយរូបរាង HTC One (M9) ពណ៌មាសយ៉ាងស្អាត
Reviewed by yim PH
on
9:43 AM
Rating: