Insurance

728x90

ភាពយន្ត Kingsman: The Secret Service ទទួលការគាំទ្រលើសពីការរំពឹងទុកនៅហូលីវូដ នឹងចាក់បញ្ចាំងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២០ កុម្ភៈ នេះហើយ ! ! ​!

ដូចដែលលោកអ្នកធ្លាប់ដឹង ភ្នាក់ងារសំងាត់បង្កើតមកដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយនូវបញ្ហាសំខាន់ៗជាច្រើន។ ដូចគ្នានេះដែរ ភាពយន្ត Kingsman: The Secret Service គឺជាភាពយន្តដែលបង្ហាញអំពីអង្គភាពភ្នាក់ងារសំងាត់មួយក្រុមដែលមានឈ្មោះថា Kingsman​ ព្យាយាមរិះរកវីធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីជួយសង្គ្រោះពិភពលោក។


Kingsman: The Secret Service គឺជាភាពយន្តហូលីវូដបែបបាញ់ប្រហារដោយប្រើបច្ចេកវិទ្យាទំនើបៗ និងសព្វាវុធដ៏មានឥទ្ធិពល។ Kingsman គឺជាអង្គភាពភា្នក់ងារសំងាត់មួយដែលជ្រើសរើសក្មេងៗតាមផ្លូវយកមកបង្វឹកដើម្បីអោយក្លាយជាសមាជិកក្នុងអង្គភាពនោះ។ ​អំឡុងពេលទទួលការបង្វឹកនេះ ពួកគេត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ទាំងការពង្រឹងផ្លូវកាយ និងផ្លូវចិត្ត។ ពួកគេក៏ត្រូវបានបង្វឹកអោយធ្វើការជាក្រុមផងដែរ។


បន្ទាប់ពីបានទទួលការហ្វឹកហាត់មក ពួកគេមានភារកិច្ចមួយដើម្បីទៅទប់ស្កាត់ការគំរាមកំហែងពីអ្នកដែលព្យាយាមបំផ្លាញពិភពលោក។ ពួកគេបានប្រើប្រាស់សមត្ថភាព គួបផ្សំជាមួយនឹងសព្វាវុធទំនើបទាំងអស់ដើម្បីធ្វើយ៉ាងណាបញ្ឈប់គំរោងការទាំងនោះអោយបាន។


ចង់ជ្រាបច្បាស់ថាការហ្វឹកហាត់ និងការប្រយុទ្ធរបស់អង្គភាព Kingsman ជាមួយនឹងសព្វាវុធ​ទំនើប​ទាំងនោះមានភាពអស្ចារ្យយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាភាពយន្ត Kingsman: The Secret Service ដែលនឹងចាក់បញ្ចាំងពីថ្ងៃទី ២០ ខែកុម្ភៈ នេះតទៅនៅគ្រប់រោងភាពយន្ត។ សូមបញ្ជាក់ផងដែរថា Kingsman: The Secret Service មានបញ្ចាំងជា 2D និង 4DX ។


សូមទស្សនាឈុតខ្លីខាងក្រោមនេះ ៖






10417801_958144764210883_5528372745506630397_n 10426174_958144840877542_7232491904839341361_n 10888349_958144174210942_2079394366375986966_n 10931131_953454441351767_7976591784080329058_n 10991618_953456141351597_3431024558866451803_o 10994457_958144240877602_7196247444015494082_n






from Khmernote - The best entertainment website in Cambodia http://ift.tt/17o4pEn
ភាពយន្ត Kingsman: The Secret Service ទទួលការគាំទ្រលើសពីការរំពឹងទុកនៅហូលីវូដ នឹងចាក់បញ្ចាំងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២០ កុម្ភៈ នេះហើយ ! ! ​! ភាពយន្ត Kingsman: The Secret Service ទទួលការគាំទ្រលើសពីការរំពឹងទុកនៅហូលីវូដ នឹងចាក់បញ្ចាំងនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២០ កុម្ភៈ នេះហើយ ! ! ​! Reviewed by yim PH on 9:15 AM Rating: 5

Entertainment

ads
Powered by Blogger.