រមណីយដ្ឋា SN បឹងកំសាន្តឈរនៅលំដាប់ថ្នាក់ទី១ក្នុងចំណោមរមណីយដ្ឋានជាច្រើនកន្លែងមាននៅ ក្នុខេត្តរតនគិរី លោកស្រី លី សុខងីម បានប្តេជ្ញាចិត្តមិនបញ្ឈប់ការអភិវឌ្ឍន៍ឡើយ
ខេត្តរតនគិរី៖ ក្នុងចំណោមរម្មណីយដ្ឋានជាច្រើនកន្លែងនៅក្នុងខេត្តរតនគិរី កំពុងប្រកួតប្រជែងគ្នាទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងខេត្ត និងភ្ញៀវអញ្ជើញមកពីបណ្តាលខេត្តផ្សេងៗ។ ជាមួយគ្នានេះ រម្មណីយដ្ឋានSN បឹងកំសាន្ត ដែលមានទីតាំងតែមួយគត់នៅ ចំណុចមាត់បឹងកំសាន្តដ៏ស្រស់ស្អាតឆើតឆាយ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ភ្ញៀវតែងតែស្ងើចសរសើរបន្ទាប់ពីបានមកកម្សាន្ត ស្នាក់អស្រ័យ និងពិសារអាហារនៅទីនោះ។
ទេសភាពដ៏ស្រស់ត្រកាល និងការអភិវឌ្ឍន៍ដ៍ឆាប់រហ័សនេះ គឺដោសារអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ខាងវិស័យទេសចរណ៍សម្រាប់ខេត្តរតនគិរី លោកស្រី លី សុខងីម ជាម្ចាស់រម្មណីយដ្ឋានសណ្ឋាគារ និងភោជនីយដ្ឋានSN បឹងកំសាន្ត បានប្រឹងប្រែងចំណាយទ្រព្យធន់ចូលរួមវិនិយោគយ៉ាងពេញទំហឹងដោយបានស្ថាបនា ផ្លូវគមនាគមន៍ថ្មីៗបន្ថែម បង្កការងាយស្រួលដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ដែលដែលបានអញ្ជើញមក។ អាជ្ញាធរលោកបានរៀបចំសាងសង់ផ្លូវមួយខ្សែនៅកៀនមាត់បឹងធ្វើអោយទេសភាពរម្មណីយដ្ឋានកាន់តែទូលាយ ។
ជារៀងរាល់ថ្ងៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋក្នុង ខេត្តរតនគិរីបានចូលមកកម្សាន្តរម្មណីដ្ឋាន SN បឹងកំសាន្ត យ៉ាងហូរហែ សណ្ឋាគារSNបឹងកំសាន្តបានសម្រិតសម្រាំង ឧបករណ៍ទំនើបៗយ៉ាងប្រណីត ប្រកដដោយផាសុខភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងនោះ មានបន្ទប់ទទួលភ្ញៀវ បន្ទប់ប្រជុំ ភ្ជាប់ដោយសម្ភារៈសុទ្ធសឹងតែទំនើបៗ អាចទទួលភ្ញៀវនៅក្នុងពិធីការផ្សេងៗដូចជាពិធីជប់លៀង ធំៗ ។ល។ មានម៉ាស៊ីត្រជាក់គ្រប់បន្ទប់ទាន់សម័យ បុគ្គលិកបម្រើភ្ញៀវរាក់ទាក់ សុភាពរាបសារសេវាកម្មទាន់ចិត្ត។ រីឯម្ហូបអាហាមានគ្រប់មុខឱជារស់ឈ្ងុយឆ្ងាញ់ដោយចុងភៅជំនាញ មានបទពិសោធន៍ខ្ពស់។ ពិសេសជាងនេះទៅទៀតភោជនីយដ្ឋានSNបឹងកំសាន្តបានរៀបចំអោយមានតន្ត្រីកំដរយ៉ាងពិរោះរន្តំជាមួយនឹងទេសភាពទឹកបឹងយ៉ាងត្រកាល ដែលធ្វើឲ្យភ្ញៀវ បរិភោគជួបជុំមិត្តភ័ក្ត្រ និងសាច់ញាតិបងប្អូន បានបន្ធូរបន្ថយបរិយាកាសយ៉ាងសុខដម្យ។
លោកស្រី លី សុខងីម ជាម្ចាស់រម្មណីយដ្ឋាន សណ្ឋាគារ និងភោជនីយដ្ឋានSN បឹងកំសាន្តជាមួយនឹងទឹកមុខរីករាយរាកទាក់បាន អោយអ្នកយកពត៌មានខ្មែរអង្គរដឹងថា លោកស្រីនឹងខិតខំសម្រិតសម្រាំងរៀបចំទីកម្សាន្ត ទីកន្លែងស្នាក់នៅ អាហាររដ្ឋានឲ្យកាន់តែពិសេសឡើងដើម្បីស្វាគមន៍ អតិថិជន មកកាន់ទីនេះមិនឲ្យខកបំណងឡើយ។ លោកស្រីបានបញ្ជាក់ថា ក្នុងពេលឆាប់ខាងមុខនេះ សណ្ឋាគារនឹងមានការសាងសង់បន្ទប់បន្ថែមជាច្រើនជាន់បន្តទៀត ដើម្បីជម្រុញការវិនិយោគខាងវិស័យទេសចរណ៍របស់លោកស្រីកាន់តែរីកចំរើនជូនខេត្តរតនគិរី៕ លី វណ្ណៈ
http://ift.tt/1JrmjC0