ចោរប្លន់លុយធនាគារ ជាង១ពាន់ លានដុល្លារ តាមរយៈប្រព័ន្ធ Online
(BBC)៖ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាង១០០កន្លែងទូទាំងពិភពលោក ត្រូវបានចោរប្លន់តាមរយៈប្រព័ន្ធ Online ដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥។
តាមការរយៈការបញ្ជាក់ពី ក្រុមហ៊ុនការពារប្រព័ន្ធកុំព្យូទ័រ Kaspersky Lap បានសន្និដ្ឋានថា ទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានលួចតាមរយៈប្រព័ន្ធ Online នេះដែលចាប់ផ្តើមតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ប្រភពដដែលបានបញ្ជាក់ថា ក្រុមអ្នកប្លន់លុយតាមប្រព័ន្ធកុំព្យូទ័រ នេះមានសមាជិកជាជនជាតិរុស្ស៊ិ អ៊ុយក្រែន និងចិន។
ការវាយប្រហារនេះបានធ្វើទៅលើ ក្រុមហ៊ុនហិរញ្ញវត្ថុរបស់បណ្តាប្រទេសចំនួន៣០ទូទាំងពិភពលោក ក្នុងនោះមានដូចជារុស្ស៊ី សហរដ្ឋអាម៉េរិក អាឡឺម៉ង់ ចិន អ៊ុយក្រែន និងកាណាដាជាដើម៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1L5x66c
ចោរប្លន់លុយធនាគារ ជាង១ពាន់ លានដុល្លារ តាមរយៈប្រព័ន្ធ Online
Reviewed by yim PH
on
2:46 PM
Rating: