លេខទូរសព្ទ័ ក្បាល +370 និង +375 កំពុងតែ អុកឡុកកម្ពុជា សូមប្រុងប្រយត្ន័
កាលពីពេលថ្មីៗនេះ មានរឿង ចំលែក មួយបានកើតឡើង ដោយសារតែ លេខទូរសព្ទ៏ ដែលមាន ក្បាលកូដ +370 +371 +375 បានធ្វើការ ផ្ញើរសារ ទៅកាន់ប្រជាជន កម្ពុជា យើងមួយចំនួន ដោយប្រើពាក្យថា អ្នកឈ្នះរង្វាន់ $5000 តែតំរូវអោយ យើងទូរសព្ទ័ទៅលេខ នេះវិញ។ ជាមួយគ្នាេនះដែរ ជុំវិញពត៌មាន កាលពីម្សិលមិញ ដែលខ្មែរណូត បានធ្វើការ ចុះផ្សាយ ពីការ Hack យកប្រាក់ តាមប្រពន្ធ័ ទូរសព្ទ័ដៃ គឺពេលនេះ វាបាន រាលដាលមក ដល់កម្ពុជាហើយ ដូច្នេះ សូមប្រិយមិត្តទាំងអស់ មេត្តា ជ្រាបជាពត៌មាន និងធ្វើការ ប្រុងប្រយត្ន័ ទាំងអស់គ្នា។ យ៉ាងណាមិញ ក៍មាន ប្រិយមិត្តយើង ខ្លះទទួលបាន ពត៌មាន យឺតយ៉ាវ ធ្វើអោយខ្លួន បាត់បង់ទឹកប្រាក់ ក្នុងទូរសព្ទ័ ដៃមួយចំនួនផងដែរ៕
ដោយ៖ ខ្មែរណូត
ប្រភព Facebook
from Khmernote - The best entertainment website in Cambodia http://ift.tt/1E7FYtN
លេខទូរសព្ទ័ ក្បាល +370 និង +375 កំពុងតែ អុកឡុកកម្ពុជា សូមប្រុងប្រយត្ន័
Reviewed by yim PH
on
9:01 AM
Rating: