Insurance

728x90

James ​​ធ្វើ​ឲ្យ​​ក្មេង​ប្រុស​ម្នាក់​បង្ហូរ​ទឹក​ភ្នែក​​ទៀត ​​ក្រោយ​​ជួប​ឱប​​​ឲ្យ​អាវ

តារា​ឆ្នើម​ James Rodriguez ​របស់​ក្រុម​ Real Madrid ​បាន​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ ដែល​ជា​អ្នកគាំទ្រ​ខ្លួន យំ​ក្ដុកក្ដួល​ជា​លើក​ទី​២ ​បន្ទាប់​ពី​កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ ចុះ​ពី​លើ​រថយន្ត​ក្រុង​ ហើយ​​ដើរ​ទៅ​ឱប​ក្មេង​ប្រុស​ម្នាក់​នោះ រួច​ស៊ីញេ​អាវ​ឲ្យ​ថែម​ទៀត។

 

1

 

​អំឡុង​ពេល​ចុះ​ពី​លើ​រថយន្ត​ក្រុង ​​កីឡាករ​​ល្បី​មួយ​ចំនួន​ដូច​ជា Jackson Martinez, Radamel Falcao និង​កីឡាករ​​ច្រើន​នាក់​ទៀត​បាន​ដើរ​សំដៅ​ទៅ​សណ្ឋាគារ ​ប៉ុន្តែ​សម្រាប់​ James បាន​យក​ចិត្ត​ទុកដាក់​ដល់​ទឹក​ចិត្ត​អ្នកគាំទ្រ​វ័យ​ក្មេង​យ៉ាង​ខ្លាំង​ ដោយ​គ្រាន់​តែ​ចុះ​ពី​រថយន្ត​ភ្លាម ដើរ​ទៅ​ឱប​ក្មេង​ម្នាក់​នោះ​តែ​ម្ដង ​និង​ស៊ីញេ​អាវ​ឲ្យ​ទៀត ធ្វើ​ឲ្យ​កុមារា​ម្នាក់​នោះ ​រំភើប​ខ្លាំង​ដល់​ហូរ​ទឹក​ភ្នែក។

 

​​​​ខ្សែ​បម្រើ​វ័យ​​២៣​ឆ្នាំ ​នឹង​មាន​ភារកិច្ច​ធំ ត្រូវ​ជួយ​ឲ្យ​ជម្រើស​ជាតិ​កូឡុំប៊ី ​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម Copa America ទល់​នឹង​ក្រុម​ខ្លាំង​អាហ្សង់ទីន​ នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ម៉ោង​០៦:៣០​នាទី​ព្រឹក (កម្ពុជា)៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ James៖ កុំ​ប្រៀបធៀប​ខ្ញុំ​ជាមួយ Messi… ព្រោះ​គាត់​មក​ពី​ភព​ក្រៅ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 101GreatGoals

http://ift.tt/1e4u9t6
James ​​ធ្វើ​ឲ្យ​​ក្មេង​ប្រុស​ម្នាក់​បង្ហូរ​ទឹក​ភ្នែក​​ទៀត ​​ក្រោយ​​ជួប​ឱប​​​ឲ្យ​អាវ James ​​ធ្វើ​ឲ្យ​​ក្មេង​ប្រុស​ម្នាក់​បង្ហូរ​ទឹក​ភ្នែក​​ទៀត ​​ក្រោយ​​ជួប​ឱប​​​ឲ្យ​អាវ Reviewed by yim PH on 9:32 AM Rating: 5

Entertainment

ads
Powered by Blogger.