Insurance

728x90

ចង់ដឹងអត់ថា តើ Barack Obama ទទួលបាន ប្រាក់បៀរវត្ស ប៉ុន្មានពីតំណែង ជាប្រធានាធិបតីអាមេរិក?

លោក Barack Hussein Obama II (រឺ Barack Obama) ដែលជាប្រធានាធិបតីទី 44 របស់ សហរដ្ឋអាមេរិច ជាមនុស្ស ដែលមានប្រជាប្រិយភាពបំផុតនៅក្នុង ពិភពលោក មានទ្រព្យសម្បត្តិសរុបប្រមាណ ១២.២លានដុល្លារ ដោយចំនួនទឹកប្រាក់នេះមិនបានរាប់បញ្ចូលទឹកប្រាក់ ១.៤លានដុល្លារ នៃប្រាក់រង្វាន់ណូបែល ដែលគាត់បាន បរិច្ចាគ ទៅឱ្យសប្បុរសធម៌នានានោះទេ។


តំណែងជាប្រធានាធិបតីរបស់គាត់ បានជួយអោយគាត់លក់សៀវភៅ២ក្បាល គឺ (Dreams of My Father) និង (The Audacity of Hope) បានរាប់លានក្បាល ក្នុងពេលនោះ។ ចំនែកឯប្រាក់បៀវត្សប្រចាំឆ្នាំរបស់លោក ប្រធានាធិបតី​ Barack Obama វិញ ទទួលបានរហូតដល់ទៅ ៤០០,០០០ដុល្លារក្នុងមួយឆ្នាំ ហើយលោកក៏ទទួល បានគណនី ចំណាយផ្សេងៗចំនួន ១៥០,០០០ដុល្លារ ក៏ដូចជាការ ធ្វើដំណើរដោយឥតគិតពន្ធដាចំនួន ១០០,០០០ដុល្លារ និងថវិកាសម្រាប់ការកម្សាន្ត ២០,០០០ដុល្លារផងដែរ។


លោកអូបាម៉ា បានជាប់ជាសមាជិកព្រឹទ្ធសភានៃរដ្ឋ Illinois ៣ សម័យ និងជាប្រធានាធិបតី អាមេរិកអាហ្វ្រិចដំបូងគេ នៃសហរដ្ឋអាមេរិក។ លោកអូបាម៉ា កើតថ្ងៃទី ៤ សីហា ឆ្នាំ 1961 នៅក្រុង Honolulu រដ្ឋ Hawaii និងជានិស្សិត បញ្ចប់ការ សិក្សានៃសាកលវិទ្យាល័យ Columbia និង សាលាច្បាប់ Harvard (Harvard Law School)។


ដោយ៖ ខ្មែរណូត


ប្រភព៖ បរទេស


102438593-RTR4Q5SG.530x298






from Khmernote - The best entertainment website in Cambodia http://ift.tt/1H2RhRL
ចង់ដឹងអត់ថា តើ Barack Obama ទទួលបាន ប្រាក់បៀរវត្ស ប៉ុន្មានពីតំណែង ជាប្រធានាធិបតីអាមេរិក? ចង់ដឹងអត់ថា តើ Barack Obama ទទួលបាន ប្រាក់បៀរវត្ស ប៉ុន្មានពីតំណែង ជាប្រធានាធិបតីអាមេរិក? Reviewed by yim PH on 9:31 AM Rating: 5

Entertainment

ads
Powered by Blogger.