Insurance

728x90

នារី​ជា​សន្តិសុខ​រោងចក្រ​ស៊ិន​តា​យ​ម្នាក់ រង​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​ទាំង​ព្រឹក​ព្រលឹម ខណៈ​នាង​ដើរទៅ​ធ្វើការ​

​ភ្នំពេញ​៖​កម្មការិនី​ម្នាក់ ជា​សន្តិសុខ​នៅ​រោងចក្រ​ស៊ិន​តា​យ ក្នុង​សង្កាត់​ចោមចៅ ត្រូវបាន​នារី​មិន​ស្គាល់​អត្ថ​សញ្ញាណ​ម្នាក់​យក​ទឹក​អាស៊ីត​ចាក់​ស្រោច​លើ​ខ្លួន​ទាំង​ព្រលឹម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​វាយប្រហារ​ដោយ​ទឹក​អាស៊ីដ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦ និង​១០​នាទី ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៥​នេះ ក្នុងពេលដែល​នារី​រងគ្រោះ​រូបនោះ​ដើរទៅ​ធ្វើការ​ដល់​ចំណុច​មុខ​ផ្សា​រកា​ណា​ស៊ី​ធី​ខណៈនោះ​ជនបង្ក​បាន​រត់​គេចខ្លួនបាត់​។​


​នារី​រងគ្រោះ​ដោយសារ​ជះ​ទឹក​អាស៊ីត​នោះ​មាន​ឈ្មោះថា អា​នី អាយុ ២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ករណី​នៃ​ការវាយប្រហារ​ដោយ​ជះ​ទឹក​អាស៊ីត​ភ្លាមៗ​នោះ ពុំទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នក​នៅ​កន្លែងកើតហេតុ​បានដាក់​ការសង្ស័យថា អាច​បណ្តាលមកពី​ស្នេហា​ត្រីកោណ ។ បន្ទាប់ពី​គេ​ជះ​ទឹក​អាស៊ីត​ដាក់​ស្រោច​រលេះរលួយ​ពេញ​ខ្លួន ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​នោះ បាននាំគ្នា​បាញ់​ទឹក​ស្រោច​លើ​ខ្លួន​នារី​រងគ្រោះ ដើម្បី​បន្សាប​អាស៊ីត​។ ហើយ​បន្ទាប់មក​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​៕ ​


KA-2200 KA-2201




http://ift.tt/1zU4QgB
នារី​ជា​សន្តិសុខ​រោងចក្រ​ស៊ិន​តា​យ​ម្នាក់ រង​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​ទាំង​ព្រឹក​ព្រលឹម ខណៈ​នាង​ដើរទៅ​ធ្វើការ​ នារី​ជា​សន្តិសុខ​រោងចក្រ​ស៊ិន​តា​យ​ម្នាក់ រង​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​ទាំង​ព្រឹក​ព្រលឹម ខណៈ​នាង​ដើរទៅ​ធ្វើការ​ Reviewed by yim PH on 7:42 PM Rating: 5

Entertainment

ads
Powered by Blogger.