ការទទួលទានទឹកឃ្មុំ អាចធ្វើឲ្យស្បែកក្មេង ជាងវ័យ?
កាលពីមុនគេជឿជាក់ថា ការទទួលទានទឹកឃ្មុំ ជួយឲ្យមនុស្សរក្សា បាននូវភាពក្មេងជាងវ័យ (ក្រចាស់) ។ ថ្មីៗនេះ អ្នកស្រាវជ្រាវពី Nwezealand បានរកឃើញថា ទឹកឃ្មុំមានគុណ ប្រយោជន៍អាច ប្រឆាំងនឹងភាពចាស់បាន។
ក្រុមអ្នកស្រាវជ្រាវ បានសាកល្បងធ្វើតេស្ត លើសត្វកណ្តុរ ២ក្រុម ក្រុមដំបូងត្រូវចិញ្ចឹម ដោយអាហារដែល មានទឹកឃ្មុំ១០ភាគរយ និងស្ករ Sucrose
៨ភាគរយ រីឯក្រុមមួយទៀត ត្រូវចិញ្ចឹមដោយអាហារ ដែលគ្មាជាតិស្ករសោះ រយៈពេល១២ខែ ដោយធ្វើតេស្ត ដើម្បីវាស់ភាពខ្វល់ខ្វាយ និងការចងចាំ។
លទ្ធផលបានរកឃើញថា កណ្តុរដែល ត្រូវចិញ្ចឹមដោយទឹកឃ្មុំ មានក្តីកង្វល់តិចជាង ទើបអាចវិនិច្ឆ័យបានថា អាហារផ្អែមពីទឹកឃ្មុំ គួរតែមានប្រយោជន៍ ក្នុងកាត់បន្ថយ ភាពខ្វាយខ្វល់ និងជួយកែលម្អការចងចាំ ក្នុងវ័យមនុស្សចាស់បាន និងមានគុណភាព ប្រឆាំងអុកស៊ីដកម្ម ជួយការពារការបំផ្លាញ កោសិកាក្នុងរាងកាយ ធ្វើឲ្យមិនចាស់មុនវ័យ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1wnEw3r
ការទទួលទានទឹកឃ្មុំ អាចធ្វើឲ្យស្បែកក្មេង ជាងវ័យ?
Reviewed by yim PH
on
12:45 PM
Rating: