ស្ត្រីម្នាក់ត្រូវ រថយន្តដឹកថ្ម បើកបុកបណ្តាល ឲ្យស្លាប់ ដាច់សាច់ទាំងដុំៗ ខ្ទាតពេញផ្លូវ
ភ្នំពេញៈ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ដោយដាច់សាច់ជាដុំៗ ខ្ទាត់ពេញផ្លូវ យ៉ាងអាណោចអាធម បន្ទាប់ទីត្រូវ បានរថយន្តធន់ធំដឹកថ្ម មួយគ្រឿង បើកបុកពីក្រោយ ខណៈ ស្តី្ររងគ្រោះ ជិះម៉ូតូទៅយកអាគុយតែម្នាក់ឯង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅលើចំណុចផ្លូវ១១៧ ភូមិក្រាំង ឃុំស្គុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ខៀវ ចាន់ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1F-7617។ ចំណែក រថយន្តបង្ក ម៉ាកហ្វុយហ្សូ ពណ៌ក្រហម លាយខៀវ ពាក់ស្លាក លេខ ភ្នំពេញ 3A-1877 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយបង្កហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា yនៅមុនពេលកើតហេតុ ស្រី្តរងគ្រោះ បានជិះម៉ូតូ ដើម្បីដឹកអាគុយយកមកផ្ទះ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ត ធន់ធំដឹកថ្មពេញ ក្នុងទិដៅស្រពគ្នា បានបើកបុកពីក្រោយពេញទំហឹងបានបណ្តាលឲ្យជនរងគ្រោះជាម្ចាស់ រងគ្រោះដាច់សាច់ជាដុំៗ ខ្ទាត់ពេញផ្លូវយ៉ាងអាណោចអាធមជាទីបំផុត។ ក្រោយបង្កហេតុរថយន្តខាងលើ បានព្យាយាមបើករត់គេច រហូតដល់ប្រមាណជា៥គីឡូម៉ែត្រ ទើបកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់ឃាត់រថយន្ត បានតែអ្នកបើករថយន្តបានរត់គេចខ្លួនបាត់។
ក្រោយកើតកម្លាំងសមត្ថកិច្ចបានប្រមូលកំទេចសពស្រី្តរងគ្រោះមកផ្តុំគ្នា រួចប្រគល់សពឲ្យសាច់ញាតិ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបានកម្លាំង សមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1EU7pFW