ក្រុមចោរ៦នាក់ ចូលបាញ់ប្លន់យកលុយ និងគ្រឿងអលង្កា នៅស្រុកមេសាង
ព្រៃវែង ៖ ជនសង្ស័យ៦នាក់ ប្រដាប់ ដោយកាំភ្លើងអាកា និងកាំភ្លើងខ្លីពីរដើម បានចូលទៅធ្វើសកម្មភាពប្លន់ ដោយបាញ់ គំរាមម្ចាស់ផ្ទះមួយគ្រាប់ និងទាត់ពីរជើងរួច ហើយប្រមូលយកលុយគ្រឿងអលង្កាព្រម ទាំងសម្ភារ មួយចំនួន រត់គេចខ្លួនដោយសុវត្ថិ ភាព ។
សកម្មភាពប្លន់ប្រដាប់អាវុធខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋនៅក្នុងភូមិ ព្រមទាំង អាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិព្រៃអំពៅ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្ដព្រៃវែង ។
យ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ របស់មន្ដ្រីនគរបាលខេត្ដព្រៃវែង បានបង្ហាញ ថា ករណីប្លន់ប្រដាប់ អាវុធខាងលើនេះ មិន បណ្ដាលឱ្យជនរងគ្រោះជាម្ចាស់ផ្ទះមានរបួសឬប៉ះពាល់ដល់អាយុជីវិតនោះទេ ដោយ សារតែក្រុមចោរត្រឹមតែបាញ់ភ្ជុចដី ដើម្បី គំរាមនិងទាត់ពីរជើងប៉ុណ្ណោះ ដោយឡែក ទ្រព្យសម្បត្ដិវិញ ក៏មិនអស់ច្រើននោះដែរ ។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន រងគ្រោះដែលមានប្ដីឈ្មោះអេត សម្បត្ដិ អាយុ២៥ឆ្នាំ និងប្រពន្ធ្ធឈ្មោះ ហៃ ស្រី អាយុ ២១ឆ្នាំ បានបាត់លុយ៤៣ម៉ឺនរៀល ក្រវិល បា្លទីន ៥ហ៊ុន ខ្សែកបា្លទីន ១ជី៥ហ៊ុន ចិញ្ជៀន បា្លទីន៧ហ៊ុន និងទូរស័ព្ទដៃ មួយគ្រឿងផង ដែរ ។
យោងតាមរបាយការណ៍របស់នគរបាល ខេត្ដព្រៃវែង បានបញ្ជាក់ថា ក្រុមចោរមាន គ្នា៦នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ចំនួន ២គ្រឿង ដោយមុនធ្វើសកម្មភាពពួកវាបាន ទម្លាក់បក្ខពួក៤នាក់ នៅខាងត្បូងផ្ទះជនរង គ្រោះ ប្រហែល៦០ម៉ែត្រ រួចហើយជនសង្ស័យ ពីរនាក់ បានចូលទៅផ្ទះជនរងគ្រោះបាញ់បុក ដីគំរាមម្ចាស់ផ្ទះមួយគ្រាប់ រួចហើយបាន ឡើងទៅលើផ្ទះ ដោយគំរាមនិងទាត់ម្ចាស់ ផ្ទះ សួររកលុយនិងគ្រឿងអលង្កា ។
ក្រោយ ពីធ្វើសកម្មភាពប្លន់និងប្រមូលយកទ្រព្យ សម្បត្ដិរួចរាល់ហើយ ក្រុមចោរទាំងនេះបាន ចាកចេញ តាមក្រោយផ្ទះជនរងគ្រោះឆ្ពោះ ទៅទិសខាងកើតបាត់ទៅ ។
ក្រោយទទួលបានករណីប្លន់ប្រដាប់អាវុធ ខាងលើនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាលនិងអាវុធហត្ថ បានចុះទៅសួរ នាំនិងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ ទាំងនេះ ។
គួររំលឹកថា ក្នុងរយៈពេលចុងក្រោយថ្មីៗ នេះ សកម្មភាពប្លន់ប្រដាប់អាវុធ នៅតាម បណ្ដាខេត្ដ ហាក់បីដូចជា មានការកើនឡើង គួរឱ្យកត់សម្គាល់ ដូចជា ប្លន់ទូមាស នៅផ្សារ ស្ទោង ខេត្ដកំពង់ធំ ប្លន់ទូមាស នៅផ្សារ ក្រវាញ ខេត្ដពោធិ៍សាត់ វាយប្លន់យកទ្រព្យ សម្បត្ដិបរទេសនៅខេត្ដព្រះសីហនុ បាញ់ប្លន់ យកទ្រព្យសម្បត្ដិពី ប្រជាពលរដ្ឋនៅខេត្ដកោះ កុង និងប៉ងប្លន់លុយរបស់ព្រះសង្ឃ នៅវត្ដ បឹងធំ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺជាដើម។
នាយឧត្ដមសេនីយ៍នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ បានព្រមានចាត់វិធាន ការ និងដកហូតតំណែង ស្នងការ និងអធិការ បើសិនគ្មានការទទួលខុសត្រូវ ចំពោះករណី ប្លន់ប្រដាប់អាវុធ ដែលកើតមានឡើងក្នុង ទឹកដីរបស់ខ្លួន ។
ប៉ុន្ដែយ៉ាងណានោះ សកម្ម ភាពប្លន់នាពេលកន្លងទៅ ជនសង្ស័យមួយ ចំនួន ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ដូចជា ករណី ប្លន់ទូមាស នៅផ្សារស្ទោង សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពីរនាក់ ប្លន់ទូមាសនៅ ផ្សារក្រវាញ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងប្លន់ទ្រព្យសម្បត្ដិជនបរទេសនៅ ខេត្ដព្រះសីហនុ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ហើយបក្ខពួក ដែលនៅសេសសល ដែលបាននឹងកំពុងរត់គេចខ្លួននោះ កំពុង តាមប្រមាញ់ ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1H360Mt