Insurance

728x90

បុរស​ម្នាក់​ទិញ​ត្រី​កំពត​ពី​ផ្សារ​មក​ស្ងោរ​ហូប​ពុល តែ​បញ្ជូនទៅ​មន្ទីរពេទ្យ​ទាន់​

​ខេត្តកំពង់ឆ្នាំង​៖​ ​បុរស​វ័យក្មេង​ម្នាក់ បាន​ពុល​ត្រី​កំពត ក្រោយពី​រូបគេ​បាន​ទិញ​ត្រី​កំពត​នោះ​ពី​អ្នកនេសាទ​យកមក​ស្ងោរជ្រក់​ហូប​តែម្នាក់ឯង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥ ក្នុងផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​


បុរស​វ័យក្មេង​ដែល​ពុល​ត្រី​កំពត​នោះ​មានឈ្មោះ វ៉ាន់ រដ្ឋា អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​ជា​គ្រូបង្រៀន​នៅ​ខេត្តកំពត​។ មុនពេល​ពុល​ត្រី​កំពត​នោះ រូបគេ​បាន​ទិញ​ត្រី​កំពត​ចំនួន​៤​ក្បាល​ពី​អ្នកនេសាទ​ម្នាក់ យកមក​ស្ងោរជ្រក់​ហូប​តែម្នាក់ឯង​នៅផ្ទះ​។ ក្រោយពេល​ហូប​រួច​១​ម៉ោង ក៍មាន​អាកា​រៈ​វិលមុខ​រក​ក្អួតចង្អោរ ស្រវាំង ភ្នែក និង​ស្ពឹក​ដៃជើង​ទាំងអស់​។​ក្រោយពី​មាន​សភាព​បែបនេះ​រូបគេ​ក៍​បានអោយ​អ្នក​ជិត ខាង​ជូន​មក​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​។​ ​ ​


​ពេលនេះ​បុរស​រូបនេះ​មាន​អា​ការៈធូរស្រាល​បន្តិច​ហើយ ក្រោយពី​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាន​ចាក់​ថ្នាំបន្សាប​ជាតិពុល រួចមក​។ អ្នកគ្រូ​ពេទ្យ​នៅក្នុង​អាគារ សង្គ្រោះបន្ទាន់​បានធ្វើការ​អំពាវនាវ​ដ​ល់បង​ប្អូន​ប្រជា​នេសាទ ប្រជាកសិករ ដែល​រង គ្រោះ​ផ្សេងៗ​ត្រូវតែ​រូតរះ​បញ្ជូន​អ្នករងគ្រោះ​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ជាបន្ទាន់ ដើម្បី គ្រូពេទ្យ​ជួយសង្គ្រោះ​អាយុជីវិត​អោយបាន​ទាន់ពេល​៕ ដោយ រិ​ទ្ធិ ជ័យ​ ​


KA-06774




http://ift.tt/1EaGVP2
បុរស​ម្នាក់​ទិញ​ត្រី​កំពត​ពី​ផ្សារ​មក​ស្ងោរ​ហូប​ពុល តែ​បញ្ជូនទៅ​មន្ទីរពេទ្យ​ទាន់​ បុរស​ម្នាក់​ទិញ​ត្រី​កំពត​ពី​ផ្សារ​មក​ស្ងោរ​ហូប​ពុល តែ​បញ្ជូនទៅ​មន្ទីរពេទ្យ​ទាន់​ Reviewed by yim PH on 2:20 PM Rating: 5

Entertainment

ads
Powered by Blogger.