Insurance

728x90

សំបុត្រ អាពាហ៍ពិពាហ៍ របស់ សេដ្ឋី គិត ម៉េង និង ស្រីតូចចំណានទើបធ្វើកាលពីថ្ងៃទី៩មីនា

ភ្នំពេញ៖សំបុត្រប្រកាស អាពាហ៍ពិពាហ៍ របស់មហាសេដ្ឋី ស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន ត្រូវបានធ្លាយចេញ តាមបណ្តាញទំនាក់ ទំនងសង្គម Facebook នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥។


សំបុត្រប្រកាសអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ទើបតែធ្វើកាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៥ កន្លងទៅថ្មីនេះ។


ភាពអត់ធ្មត់សង្កត់ចិត្ត ក្នុងនាមជាស្រីម្នាក់ រស់នៅក្នុងស្ថានភាព ជាភរិយាលួចលាក់ មិនពេញមុខពេញមាត់របស់ ស្រីតូច ចំណាន អស់រយៈពេលជាង១០ ឆ្នាំមកហើយនេះ ក្ដីប្រាថ្នាទាំងឡាយដែលកើតចេញពីការអត់ធ្មត់ និងការព្យាយាមគ្មានទីបញ្ចប់នេះ បានទទួលផ្លែផ្កាជាមោទនៈ ក្នុងពេលដែលពិធីមង្គលការជាផ្លូវការ ជាមួយនឹងស្វាមីជាមហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានលេចចេញជារូបរាងហើយ គឺនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ ។


ជាការពិតគ្មានអ្នកណានឹកស្មានដល់ទេថា ការតស៊ូព្យាយាមយ៉ាងអំណត់ ជាទីបំផុតរបស់ ស្រីតូច ចំណាន ត្រូវបានហុចផលមកវិញនូវក្ដីសណ្ដោសប្រណីស្រឡាញ់ពេញចិត្ត និងបានយកឈ្នះចិត្តមហាសេដ្ឋី លំដាប់កំពូលម្នាក់នេះឡើយ ពោលការរស់នៅជាមួយគ្នា ក្នុងនាមប្ដីប្រពន្ធលួចលាក់ ពិតវិប្បដិសារីមួយពិបាកទ្រាំទ្របំផុត សម្រាប់ស្រ្តីទូទៅ ហើយស្រ្តីគ្រប់ៗរូបពិតជា មិនចង់បានជីវិតស្នេហាបែបនេះឡើយ ទោះបីជាស្នេហាលាក់លៀមមួយនេះ កំពុងរស់នៅលើគំនរមាសគំនរប្រាក់ មានលុយចាយលែងអស់ក្ដី៕


20141126122849 (1)


20141126122849


http://ift.tt/1AmccKi
សំបុត្រ អាពាហ៍ពិពាហ៍ របស់ សេដ្ឋី គិត ម៉េង និង ស្រីតូចចំណានទើបធ្វើកាលពីថ្ងៃទី៩មីនា សំបុត្រ អាពាហ៍ពិពាហ៍ របស់ សេដ្ឋី គិត ម៉េង និង ស្រីតូចចំណានទើបធ្វើកាលពីថ្ងៃទី៩មីនា Reviewed by yim PH on 8:53 AM Rating: 5

Entertainment

ads
Powered by Blogger.