បុរសពោះម៉ាយជាបងថ្លៃ ស្ទាក់ផ្លូវចាប់ប្អូបស្រីអាយុ១៧ឆ្នាំ រំលោភដល់ជម្រៅ
ខេត្តកំពង់ឆ្នាំង៖ បុរសពោះម៉ាយម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចពទ្ធ័ចាប់ខ្លួនបាន ក្រោយពេលចាប់រំលោភក្មេង អាយុ១៧ឆ្នាំ ម្នាក់បានតែជាង៥ម៉ោងប៉ុណ្ណោះ ។ ការចាប់ខ្លួនបុរសនេះ គឺនៅវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រី រងគ្រោះថាបានចាប់រំលោភកូនស្រីគាត់នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៥ ខែមិនា នៅចំណុច មេទឹកក្រាំងរបប ស្ថិតក្នុង ភូមិកៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយថា៖ ជនសង្ស័យរូបនោះមានឈ្មោះ វង្ស សុភាព អាយុ២៣ឆ្នាំ ជាបុរសពោះម៉ាយរស់នៅក្នុងភូមិឃុំកើតហេតុការណ៍លើ ចំណែកនារីរងគ្រោះឈ្មោះ ព.ក អាយុ១៧ឆ្នាំ គឺជាប្អូនថ្លៃប្អូននិងគ្នា។
មុនពេល កើតហេតុ ជនល្មើសខាងលើបានទៅផ្ទះក្មេងរងគ្រោះ បានដឹងថាឪពុកម្តាយនាងមិននៅផ្ទះ និងដឹងទៀតថា ក្មេងគ្រោះនឹងទៅច្រូតស្រូវនៅរសៀលនេះ ទើបរូបគេបានចេញពីផ្ទះទៅពួនក្នុង ព្រៃនៅជិតស្រែប្រាំងរបស់នាង លុះពេលក្មេងស្រីរងគ្រោះទៅច្រូតស្រូវ គេបានចេញពីក្នុងព្រៃហើយបានចាប់នាងរំលោភរហូតបានសម្រចទើបគេចមកផ្ទះវិញ។
លោកអធិការបានអោយដឹងទៀតថា នៅម៉ោងជាង៧យប់ពេលឪពុកម្តាយមកដល់ក្មេងស្រីរងគ្រោះបានប្រាប់ពីរឿងហេតុអោយដឹង ទើបឪពុកម្តាយនាងប្តឹងសមត្ថកិច្ចនគរបាល និងឈានដល់នគរបាលប្រើកម្លាំងព័ទ្ធចាប់ឃាត់ខ្លួនជនល្មើសនៅក្នុងផ្ទះបានតែម្តង។
ជនល្មើសរូបនេះត្រូវបាននគរបាលស្រុកកំពង់ត្រឡាចកសាងសំណុំរឿងចាប់រំលោភតាមនិតិវិធីបញ្ជូនខ្លួនមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងនិងបែបបទបន្ថែមបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1wdggRs