នគរបាលខេត្តមណ្ឌលគិរី រឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តមណ្ឌលគិរី៖ លោក ចាន់ ទិត្យ នាយការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកស្នងការខេត្តមណ្ឌលគិរី ឲ្យរឹតបណ្តឹង ច្បាប់ចរាចរណ៍ ផ្លូវគោកក្នុងការ ទប់ស្កាត់ និងបញ្ជៀសនូវរាល់គ្រោះថ្នាក់ចរាចរណ៍ដែលអាច កើតឡើងជាយថាហេតុ។ នៅយប់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ មន្ត្រីនគរបាលនៃស្នងការខេត្តមណ្ឌលគិរីបានចុះពង្រឹងការអនុវត្តរឹត បណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចុះធ្វើការណែនាំដោយ ផ្ទាល់ជាក់ស្តែងត្រួតពិនិត្យ ទៅ លើអ្នកបើកបរយានយន្ត គ្រប់ប្រភេទ ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនពាក់មួក សុវត្ថិភាពនៅពេលយប់។
នៅក្នុងការចុះពង្រឹងការធ្វើចរាចរណ៍នេះគេសង្កេត ឃើញ មានអ្នកបើកបរម៉ូតូ ប្រមាណ៨០%ដែលមិនពាក់មួកសុវត្ថិភាព ។ ក្រុមមន្ត្រីនគរបាល ដែលបានចុះអនុវត្តផ្ទាល់ បានធ្វើការណែនាំនិងអប់រំ ពិសេសដល់សិស្សានុសិស្ស ព្រម និងធ្វើការផាកពិន័យដល់អ្នកបើកបរដែលមិនគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលអោយស្លាប់បាត់បង់ជីវិតផងដែរ ។
គួររំលឹកផងដែរថា កន្លងមកមន្ត្រីនគរបាលចរាចរណ៍ខេត្តមណ្ឌលគិរីបាន ចុះបំពេញបេសកកម្មរបស់ខ្លួនក្នុងការ បំរើប្រជាពលរដ្ឋផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋតាមបណ្តាស្រុកមួយចំនួននៅ តាម ជនបទដាច់ស្រយាល ជាពិសេសផ្សព្វផ្សាយដល់សិស្សានុសិស្សនៅទូទាំងខេត្តមណ្ឌលគិរី ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយ មានគ្រោះថ្នាក់ចរាចរណ៍” ។ មិនតែប៉ុណ្ណោះ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចេញពង្រឹងការអនុវត្តច្បាប់នៅតាមគោលដៅធ្វើការផាកពិន័យដល់យានយន្តគ្រប់ប្រភេទដែលខុសលក្ខណៈ បច្ចេកទេស ដូចជារថយន្តកែច្នៃកាត់តទ្រុង រថយន្តដឹកសំពីងសំពោង រថយន្តមិនមានឯកសារគ្រប់គ្រាន់ និងពិន័យដល់អ្នកបើកបរដែលមិនមានបណ្ណ័បើកបរត្រឹមត្រូវបានជាបន្តបន្ទាប់ផងដែរ៕ ដោយ ឦសាន២
http://ift.tt/1Bd1ASM