Insurance

728x90

បុរសម្នាក់ក្អក ធ្លាក់ឈាម​ ស្លាប់ បន្ទាប់ពីអង្គុយ លេងហ្គេមនៅ ហាងកាហ្វេ អ៊ីនធឺណេត អស់ ១៩ម៉ោងជាប់គ្នា (មានវីដេអូ)

ចិន៖ បុរសម្នាក់ចាប់ផ្តើមក្អកធ្លាក់ឈាម​ ហើយក៏បានស្លាប់​នៅឯហាងកាហ្វេអ៊ីនធឺណិតមួយនៅស្រុក Songjiang នៃទីក្រុង Shanghai ប្រទេសចិន កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីគាត់បានចំណាយពេលលេងហ្គេម អិនធើណេតអស់ ​១៩ម៉ោងជាប់គ្នា។


យោងតាមវីដេអូសុវត្ថិភាពនៅក្នុងហាងកាហ្វេបានបង្ហាញអោយឃើញ បុរសវ័យ ២៤ឆ្នាំ រូបនេះបានកំពុងលេង ហ្គេមកុំព្យូទ័រ ហើយភ្លាមនោះគាត់ក៏ស្រាប់តែក្អកធ្លាក់ឈាមនៅម៉ោងប្រហែល ៤ព្រឹក នៅថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ។ អ្នកអង្គុយលេងនៅក្បែរនោះបាននាំគ្នាស្ទុះមកជួយគាត់ឱ្យអង្គុយលើកៅអីមួយ ហើយប៉ុន្មាននាទីក្រោយមក លោកបាន ដួលសន្លប់តែម្តង ។


net-cafe-coma1


ស្ថានីយ៍ប៉ូលីស Songjiang បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅក្នុងគណនីផ្លូវការរបស់ខ្លួនថា: “បុរសម្នាក់ នោះបានក្អកធ្លាក់ឈាម ខណៈពេលលេងហ្គេមអ៊ីនធឺណិតនៅ cybercafé ក្នុងទីក្រុង Xiaokunshan បន្ទាប់មក ដួលសន្លប់ ។ គាត់បានស្លាប់នៅនឹងកន្លែងនៅក្នុងពេលព្រឹកថ្ងៃទី 27 ខែកុម្ភៈ តែម្តង”។


ដោយ៖ ខ្មែរណូត


ប្រភព៖ បរទេស



net-cafe-coma






from Khmernote - The best entertainment website in Cambodia http://ift.tt/1ELqxpL
បុរសម្នាក់ក្អក ធ្លាក់ឈាម​ ស្លាប់ បន្ទាប់ពីអង្គុយ លេងហ្គេមនៅ ហាងកាហ្វេ អ៊ីនធឺណេត អស់ ១៩ម៉ោងជាប់គ្នា (មានវីដេអូ) បុរសម្នាក់ក្អក ធ្លាក់ឈាម​ ស្លាប់ បន្ទាប់ពីអង្គុយ លេងហ្គេមនៅ ហាងកាហ្វេ អ៊ីនធឺណេត អស់ ១៩ម៉ោងជាប់គ្នា (មានវីដេអូ) Reviewed by yim PH on 8:45 AM Rating: 5

Entertainment

ads
Powered by Blogger.