Insurance

728x90

បង្ក្រាបក្រុម ចោរឆក់៦នាក់ ក្នុងខណ្ឌចំនួន៥ ក្រោយធ្វើ សកម្មភាព​ តាមផ្លូវសាធារណៈ

(ភ្នំពេញ)៖ ប្រតិបត្ដិការ​របស់កម្លាំងនគរបាលល្បាត របស់ខណ្ឌមួយ​ចំនួនរួមមាន ខណ្ឌដូនពេញ ៧មករា ទួលគោក ឫស្សីកែវ និងខណ្ឌជ្រោយ​ចង្វារ បានបង្ក្រាប​និងចាប់ខ្លួន មុខសញ្ញាឆក់ ​៦នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពតាមដងផ្លូវសាធារណៈ ក្នុងនោះមានឆក់កាបូប និងឆក់ទូរស័ព្ទជាដើម ។ លោក ​ជួន ណារិន្ទ ស្នង​ការ​រង និងជាប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបញ្ជាក់ថា តាម​រយៈការចុះល្បាតរបស់មន្ដ្រីនគរបាលតាមបណ្ដាខណ្ឌ លើការពង្រឹងបញ្ហាសន្ដិសុខ តាម ការណែនាំពីសំណាក់ស្នងការនគរបាល រាជធានីភ្នំពេញនោះ ជនសង្ស័យ៦នាក់ អមដោយម៉ូតូជិះធ្វើសកម្មភាព ត្រូវបានបង្ក្រាបនិង​ចាប់ខ្លួន ក្រោយពីពួកគេបានឆក់យកទូរ​ស័ព្ទ និងកាបូបរបស់ប្រជាពលរដ្ឋ​ ធ្វើ​ដំណើរតាមដងផ្លូវ ។ ​


ជនសង្ស័យ ៦នាក់ត្រូវចាប់ខ្លួន ក្នុងនោះ ចាប់បាននៅ ខណ្ឌ៧មករា ២នាក់ នៅខណ្ឌឫស្សីកែវ និង ខណ្ឌជ្រោយចង្វារ ២នាក់ ខណ្ឌទួលគោកម្នាក់ និង ខណ្ឌដូនពេញម្នាក់ ​ដកហូត​ទ្រព្យសម្បត្ដិ ប្រគល់ជូនជនរងគ្រោះវិញ ។


លោក​ ជួន ណារិន្ទ ធ្លាប់បានបញ្ជាក់ថា ជនសង្ស័យដែលជា មុខសញ្ញាឆក់ មាន៣ប្រភេទ គឺឆក់ដោយ​ប្រដាប់អាវុធ ឆក់ដោយថ្មើជើង និងឆក់ដោយមានមធ្យោបាយធ្វើសកម្មភាព។


លោក​ បានបន្ដទៀតថា នៅពេលនេះនគរបាលជំនាញព្រហ្មទណ្ឌ និងនគរបាលតាមបណ្ដាខណ្ឌ បាននឹងកំពុង​បញ្ចេញប្រតិបត្ដិការតាមស្រាវជ្រាវ និងទប់ស្កាត់ សកម្មភាពឆក់ទាំងនេះ តាមរយៈការ​បង្កើនចុះល្បាត ក្នុងភូមិសាស្ដ្រ ទាំងថ្ងៃទាំងយប់ ខណៈដែលបញ្ហានេះ ហាក់បីដូចជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ ​បច្ចុប្បន្នជនសង្ស័យទាំ​ង​៦នាក់ ត្រូវបានយកទៅសួរនាំ នៅតាមអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលា​ការ៕


K-2551


K-2551 (1)


ប្រភព៖ FRESHNEWS






from Khmernote - The best entertainment website in Cambodia http://ift.tt/1GiPmKx
បង្ក្រាបក្រុម ចោរឆក់៦នាក់ ក្នុងខណ្ឌចំនួន៥ ក្រោយធ្វើ សកម្មភាព​ តាមផ្លូវសាធារណៈ បង្ក្រាបក្រុម ចោរឆក់៦នាក់ ក្នុងខណ្ឌចំនួន៥ ក្រោយធ្វើ សកម្មភាព​ តាមផ្លូវសាធារណៈ Reviewed by yim PH on 2:30 PM Rating: 5

Entertainment

ads
Powered by Blogger.