អ្នកបង្កើតដង Selfie ដំបូងបង្អស់ រកចំណូល ពីការលក់វា មិនបានសូម្បី ១សេន តែឥលូវចំណេញកប់ក្តោង
នាពេលបច្ចុប្បន្ននេះ ដង Selfie កំពុងតែពេញនិយមយ៉ាងខ្លាំង សម្រាប់អ្នកដែលនិយមថតរូប ព្រោះគេមិនចាំ បាច់ពឹង អ្នកផ្សេងថតរូបអោយគេ ប៉ុន្តែអ្នកដែលបានបង្កើតដង Selfie នេះទទួលបានប្រាក់ចំណូលសូម្បីតែ ១ សេន ។ តាមប្រភពពត៌មានបានអោយដឹងថា លោក Hiroshi Ueda ជាងថតរូបជនជាតិជប៉ុន គឺជាមនុស្សដំបូង ដែលបាន ធ្វើឱ្យដង Selfie លេចជារូបរាង ហើយឥលូវវាកំពុងតែពេញនិយមសម្រាប់មនុស្សរាប់សិបលាននាក់ជុំវិញ ពិភពលោក ។
Hiroshi Ueda ជាអ្នកថតរូបមួយរូប ដែលធ្វើការជាវិស្វករខាងកាមេរ៉ាឱ្យក្រុមហ៊ុន Minolta បានអះអាងថា លោកបាន បង្កើតដង Selfie ដំបូងបង្អស់ក្នុងលោកឈ្មោះ Extender Stick នៅក្នុងឆ្នាំ ១៩៨៣ ។ លោក Hiroshi Ueda និយាយថា មូលហេតុដែលលោកនឹកឃើញបង្កើតដង Selfie នេះឡើង ព្រោះលោកមានការលំបាកក្នុងការរក អ្នកជួយ ថតរូបឱ្យគាត់ជាមួយនឹងគ្រួសារ កាលទៅលេងអ៊ឺរ៉ុប ។
លោក Hiroshi បានយក Extender Stick ភ្ជាប់ជាមួយនឹងកាមេរ៉ាធន់តូចល្មម ហើយបានបន្ថែមកូនកញ្ចក់តូចមួយ ទៅលើកាមេរ៉ាផ្នែកខាងមុខ ដើម្បីងាយឆ្លុះមើលមុខ ។ លោក Hiroshi ប្រាប់ទៅសារព័ត៌មាន BBC “មូលហេតុ ចម្បងនៅ ពីក្រោយការបង្កើតដង Extender Stick នេះ គឺថា ខ្ញុំមិនចាំបាច់ត្រូវការអ្នកណាម្នាក់មកថតរូបឱ្យខ្ញុំទេ ខ្ញុំអាច ថតរូប ខ្លួនឯងពេលណាឬកន្លែងណាក៏បាន តាមតែការចូលចិត្ត”។
ក្រោយមកនៅឆ្នាំ ២០០៣ Extender Stick ត្រូវបានក្រុមហ៊ុនផ្សេងៗ យកមកកែច្នៃ កាន់តែទំនើប ដើម្បីលក់ ដោយគេភ្ជាប់ជាមួយ Smartphone បាន ហើយមានប៊ូតុង នៅនឹងចុងដង ឬតេលេសម្រាប់បញ្ជា ។ ចំណែកឯលោក Hiroshi Ueda ពុំទទួលបានប្រយោជន៍សូម្បីតែមួយសេន ពីការបង្កើតនោះឡើយ ៕
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
លោក Hiroshi Ueda
from Khmernote - The best entertainment website in Cambodia http://ift.tt/1JsYLhE